តេជោ សែន រំលឹកប្រវត្តិ ៣៧ ឆ្នាំ នៃការឡើងកាន់តំណែងជារដ្ឋមន្ត្រីកាបរទេស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ សម្ដេចបានសរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចអំពី ប្រវត្តិកាលពី ៣៧ឆ្នាំមុន ដែលសម្ដេចត្រូវបានជ្រើសតាំង ជារដ្ឋមន្ត្រីក្រសួងកាបរទេស ក្រោយថ្ងៃរំដោះ ៧មករា ១ថ្ងៃ។

សម្ដេចបានសរសេរថា "កាលពី ៣៧ ឆ្នាំមុន ខ្លួនខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្រោយថ្ងៃរំដោះ៧មករា១ថ្ងៃ ក្នុងវ័យមិនដល់ ២៧ឆ្នាំផង ហើយក៏មិនដែលសូវយល់ដឹង នូវកិច្ចការបរទេសផងនោះ ការទទួលយកភារកិច្ចទាំង ទើសទាល់នេះ គឺជារឿងដ៏លំបាក តែឆន្ទះយុវជនដែលខ្លួនខ្ញុំ បានឆ្លងកាត់ដោយខ្លួនឯង ហើយបានឈរជើងក្នុងរដ្ឋាភិបាលរហូត ៣៧ឆ្នាំ អាចឱ្យគេយល់ថា តើខ្ញុំស្គាល់ជីវិត និងសេចក្តីត្រូវការរបស់យុវជនបែបណា មនុស្សមួយចំនួនភ័ន្តច្រឡំលើខ្ញុំក្នុងចំណុចនេះ មុនមកដល់វ័យជាង ៦០ឆ្នាំ សព្វថ្ងៃនេះ ខ្ញុំបានឆ្លងកាត់ជាយុវវ័យនៃកងទ័ព ជាយុវវ័យនៃរដ្ឋមន្ត្រីការបរទេសក្នុងវ័យ២៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្នុងវ័យ៣២ឆ្នាំ ដែលជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្ត្រីដែល ក្មេងជាងគេក្នុងពិភពលោកនាពេលនោះ"។

សម្ដេចក៏បានសរសេរបន្តទៀតថា "នេះជាបញ្ហាដែលត្រូវរៀបចំ ក្រោយរំដោះជាតិនិងប្រជាជនចេញពីរបប ប៉ុលពត សំរាប់ជីវិតឯកជនវិញ ការរំដោះប្រទេស និងតំណែងរដ្ឋមន្ត្រី មិនអាចបញ្ចប់ទឹកភ្នែក របស់ខ្ញុំបានឡើយ មិនទាន់និយាយដល់គ្រួសារ ទាំងមូលនោះទេ និយាយត្រឹមតែប្រពន្ធ និងកូនខ្ញុំ គឺខ្ញុំត្រូវហូរទឹកភ្នែករយះពេល ៤៨ថ្ងៃ ថែមទៀត បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ តាំងពីបែកគ្នាថ្ងៃ ២០ មិថុនា ១៩៧៧ ខ្ញុំមិនដែលទទួលព័ត៌មានថា ប្រពន្ឋនិងកូនខ្ញុំនៅរស់នោះទេ ដំណឹងដែលខ្ញុំទទួលបានទាំងអស់ សុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ ព័ត៌មាននេះកាន់តែធ្វើឱ្យខ្ញុំជឿថែមទៀត ព្រោះពេលដែលប្រទេសរំដោះរួចហើយ ខ្ញុំបានស្វែងរកឃើញត្រឹមតែឪពុកមា្តយ បងប្អូនបង្កើតរបស់ខ្ញុំតែប៉ុណ្ណោះ ឯខាងប្រពន្ធខ្ញុំបាត់ទាំងគ្រួសារតែម្តង ឪពុក ម្តាយក្មេក បងថ្លៃ ប្អូនថ្លៃ ខ្ញុំយំរាល់ថ្ងៃរាល់យប់ហើយក៏មិន ដឹងរៀបចំខ្លួនម៉្តេចដែរ? ពេលឃើញថ្នាក់ដឹកនាំផ្សេងទៀត ជួបជុំគ្រួសារចូលរួមរីករាយ តែខ្លួនឯងដេកយំ នេះជារឿងដ៏កំសត់របស់ខ្ញុំតាំងពីអាយុ ១៣ឆ្នាំ នៅពេលបែកចេញពីឪពុកម្តាយមករៀន នៅទីក្រុងភ្នំពេញរស់នៅជាមួយព្រះសង្ឃ ពេលប្រទេសមានសង្គ្រាមក៏កាន់តែឃ្លាតឆ្ងាយថែមទៀត ដល់ពេលមានភរិយាទុក្ខវេទនា ក៏កាន់តែខ្លាំងដោយសាររបបព្រៃផ្សៃ ជួបហើយព្រាត់ ព្រាត់ហើយជួប រហូតព្រាត់គ្នាមិនដឹងថាស្លាប់ឬរស់?"។

សម្ដេចបានសរសេរបន្ថែមទៀតថា "តាមពិតភរិយាខ្ញុំនិងក្រុមគ្រួសារមានប្រាជា្ញដើម្បីការពារខ្លួន ព្រោះក្រោយរំដោះពីរបប ប៉ុលពត ខែមករា ១៩៧៩ស ភាពការណ៍នៅច្របូកច្របល់ណាស់ ទោះដឹងថាប្តីស្ថិតក្នុងតំណែងដ៏ខ្ពស់ក្នុងរដ្ឋាភិបាលតែត្រូវតែលាក់ប្រវត្តិហើយមកសម្ងំលាក់ខ្លួន និងរើសកួរស្រូវនៅសួងត្បូងឃ្មុំ ជំទាវរូបនេះដេកតាមវាលស្រែជាមួយនិងកូនដ៏កំសត់ដែលបែកពីឪពុកតាំងពីនៅក្នុងផ្ទៃម្តាយ កូនមួយនេះស្គាល់នូវរសជាតិ វារតាមភ្លឺស្រែ ជិះលើខ្នងគោ ខ្នងក្របី ហើយចុងក្រោយហៅឪពុកថាពូរយះពេល២ខែ ខ្ញុំជួបភរិយានិងកូនខ្ញុំនៅថ្ងៃទី២៤ខែកុម្ភះឆ្នាំ១៩៧៩ គឺ៤៨ថ្ងៃបន្ទាប់ពីប្រទេសត្រូវបានរំដោះនិងត្រូវជា ៦១៤ ថ្ងៃបើគិតពីថ្ងៃដែលយើងព្រាត់គ្នាចាប់ពីថ្ងៃ ២០ ខែមិថុនាឆ្នាំ១៩៧៧ នៅពេលដែលខ្ញុំចេញមុខដឹកនាំការតស៊ូប្រឆាំងរបប ប៉ុល ពត ទោះពេលវេលាបានកន្លង ហួសឆ្ងាយហើយក៏ដោយ តែខ្ញុំនៅតែស្រក់ទឹកភ្នែកនៅពេលខ្ញុំនឹកឃើញប្រវត្តិដ៏ឈឺចាប់នៃជីវិតខ្ញុំនិងគ្រួសារក៏ដូចជាទុក្ខវេទនារបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ"៕