សម្តេច ស ខេង បញ្ជា​ឲ្យ​ប្រគល់​ម៉ូតូ​៧៣៦​គ្រឿង​គ្មាន​ស្លាក​លេខ​ដែល​រឹបអូស​ជូន​ប្រជាពលរដ្ឋ​វិញ

រាជធានី​ភ្នំពេញ​៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង កាលពី​ម្សិលមិញ​បានសម្រេច​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ប្រគល់​ម៉ូតូ ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​(​គ្មាន​ស្លាក​លេខ​)​ចំនួន​៧៣៦​គ្រឿង ជូនទៅ​ម្ចាស់​វិញ ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​ម្ចាស់​ទៅធ្វើ​ស្លាក​លេខ​ប៉ុណ្ណោះ គ្រា​ដែល​ម៉ូតូ ៧៣៦​គ្រឿង​នេះ ត្រូវបាន​កម្លាំង​នគរបាល​ច​រា ចរណ៍ រឹបអូស​ទុក​ចាប់តាំងពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​អំឡុងពេល​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ថ្មី​។

​    ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ បាន​បន្ថែមថា ក្រៅពី​ការសម្រេច​ឲ្យ​ប្រគល់​ម៉ូតូ គ្មាន​ស្លាក​លេខ​ជូន​ម្ចាស់​វិញ​ហើយ​នោះ សម្តេច ស ខេង រួម​និង​មន្ត្រី​ពាក់ព័ន្ធ​នៅមាន​ការពិភាក្សា​ទៅលើ​បញ្ហា​ជាច្រើន​ទៀត បូក​រួមទាំង​ពិនិត្យ​ទៅលើ​ការ​ប្រតិកម្ម​នានា របស់​ប្រជាពលរដ្ឋ​លើ​ចំណុច​មួយចំនួន​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នេះ​ផងដែរ​។

​    ​ការសម្រេច របស់​សម្តេច ស ខេង ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​លុច​ចោល​ការធ្វើ​ប័ណ្ណបើកបរ សម្រាប់ទោ​ចក្រយានយន្ត ដែលមាន​កម្លាំង​125CC ចុះក្រោម​រួមទាំង​បញ្ចុះតម្លៃ​ធ្វើ​ប័ណ្ណបើកបរ​រថយន្ត​៥០%​ផងដែរ​៕

សម្តេច ស ខេង បញ្ជា​ឲ្យ​ប្រគល់​ម៉ូតូ​៧៣៦​គ្រឿង​គ្មាន​ស្លាក​លេខ​ដែល​រឹបអូស​ជូន​ប្រជាពលរដ្ឋ​វិញ