មនុស្ស​៣​នាក់​ស្លាប់ និង​ម្នាក់​រួចផុតជីវិត​ដោយសារ​លង់ទឹក​ទន្លេ​នៅ​ស្រុក​តា​វែង

​ខេត្តរតនគិរី​៖​ករណី​លង់ទឹក​ទន្លេ​ពីរ​កន្លែង​ផ្សេងគ្នា​បណ្តាលឱ្យ​មនុស្ស​ក្មេង​ចាស់ បីនាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រួចផុតជីវិត​ដោយសារ​មាន​អ្នក​ជួយសង្គ្រោះ ស្រង់​ពី​ទឹក​រួចផុតជីវិត​នៅក្នុង​ស្រុក​តា​វែង​។ ហេតុការណ៍ ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដាច់ដោយឡែក​ពីគ្នា​ករណី​ទីមួយ​មាន​ក្មេង​ពីរ នាក់​បាន​លង់ទឹក​ស្លាប់​និង​ម្នាក់ទៀត​បាន​ជួ​យស​ង្រោះ​ទាន់ពេលវេលា​នៅវេលា ម៉ោង​០៣​រសៀល​ថ្ងៃទី​០២​ខែមករា​ឆ្នាំ​២០១៦​ស្ថិត​ត​នៅ​ភូមិ​រៀង​វិញ​ឃុំ​តា វែង​លើ​ស្រុក​តា​វែង​។

​    ​ករណី ទី​២​មាន​មនុស្ស​ចាស់​ម្នាក់​ដើរ​ឆ្លង​ទឹកទន្លេ​កំពុងតែ​ឡើង​ខ្លាំង​ផង​នោះ ក៏​លង់​ស្លាប់​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​០៩​យប់​ថ្ងែ​ទី​០៣ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​កំពុងដរ​ក្នុងភូមិ​វៀង​ចាន់​ឃុំ​តា​វែង​ក្រោម​ស្រុក​តា​វែង​នេះ​បើ តាម​ការ​បញ្ជក់​ពី​លោក ធួន សូរិយា អធិការរង​ស្រុក​តា​វែង​បាន​ឲ្យ​ដឹងថា​។​

 លោក​បន្តទៀតថា​ក្មេង​ដែល​លង់ទឹក​ករណី​ទី​០១​មាន​គ្នា​បីនាក់​ទៅ​ងូតទឹក​លេង ស្រាប់​តែមាន​ទឹកជំនន់​ដោយសារ​វា​រី​នៅ​ប្រទេស​វៀតណាម​បើកទ្វារ​ទឹក​ក៏ បណ្តាលឱ្យ​លង់​ក្មេង​ស្លាប់​ទី​០១​ឈ្មោះ​កង លិច​ភេទ​ស្រី​ជនជាតិ​ព្រៅ​អាយុ​៩​ឆ្នាំ​ទី​២​ឈ្មោះ ចិៈ ហម ភេទ​ប្រុស អាយុ​៥​ឆ្នាំ ជនជាតិ​ព្រៅ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ក្មេងប្រុស​ម្នាក់ទៀត​ត្រូវបាន អ្នកភូមិ​ជួយសង្គ្រោះ​ទាន់ពេល​រួចផុត​ពី​ជីវិត​។

​    ​ប្រភព បន្តទៀតថា​មនុស្ស​ចាស់​ដែល​ដើរ​ឆ្លង​ទ​ន្ល​ស្លាប់​នោះ​មានឈ្មោះ​សែម ឌី​(​ហៅ​រ៉ា​)​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​។ មុនពេល​កើតហេតុ​សាក្សី​បាន​ប្រាប់ថា​មាន​គ្នា​០៤​នា​ក់បំ​រ៉ុង​ឆ្លងទន្លេ ដែរ​តែ​ជនរងគ្រោះ​នោះបាន​ដើរ​ឆ្លង​ទៅមុន​ហើយ​ម្នាក់ទៀត​ចុះ​ឆ្លងតាម​ក្រោយ ស្របពេលនោះ​ទឹកទន្លេ​កំពុងតែ​ឡើង​យ៉ាងខ្លាំង​ផង​ទំនង​ទៅ​មិន​រួច​ក៏​ស្រែក ឱ្យ​២​នាក់​ទៀត​ជួយ​ទាញ​ដៃ​សង្គ្រោះ​ឡើងវិញ​រួចផុតជីវិត​ឯ​អ្នក់​ឆ្លង​ទៅមុន នោះ​ត្រូវ​ទឹក​គួច​ទៅ​បាត់​លុះ​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ធ្វើ កោសល្យ​វិ​ច្ច័​យ​ឃើញថា​សាកសព​អណ្តែត​លើ​ច្រាំង​ប្រមាណ​ជាង​៥០​ម៉ែត្រ​ពី កន្លែងកើតហេតុ​។ សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម ប្រពៃណី​៕

មនុស្ស​៣​នាក់​ស្លាប់ និង​ម្នាក់​រួចផុតជីវិត​ដោយសារ​លង់ទឹក​ទន្លេ​នៅ​ស្រុក​តា​វែង
មនុស្ស​៣​នាក់​ស្លាប់ និង​ម្នាក់​រួចផុតជីវិត​ដោយសារ​លង់ទឹក​ទន្លេ​នៅ​ស្រុក​តា​វែង