ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

១-​ផ្ទះ​នៅ​ភព​ផ្សេង
បារាំង​ដំឡើង​ផ្ទះ​នៅ​ពិភព​ផ្សេង ក្នុង​ពិ​ព​រ័​ណ៍​នៅ​ក្រុងមា​៉​កសី ដោយ​ផ្ទះ​នេះ​ចេញ​ម៉ូ​ដ​សម្រាប់​ធ្វើ​ជា​ទីស្នាក់អាស្រ័យ​របស់​មនុស្ស​អវកាស ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ភព​អង្គារ និង​ឋាន​ព្រះ​ចន្ទ ។

២-​ឃោសនា​តម្រូវ​ឱ្យ​អាកាសធាតុ​ល្អ​ក្នុង​ទីក្រុង
បណ្តា​ពលរដ្ឋ​ក្រុង​ប៉េ​កាំ​ង ប្រមូលផ្តុំ​គ្នា​បង្កើត​រូបភាព​ជា​សួត​របស់​មនុស្ស ដើម្បី​បង្កើត​ឯតទគ្គ​កម្ម​ក្នុង​សៀវភៅ Guinness World Records និង​ជា​អវយវៈ​របស់​មនុស្ស​មាន​ទំហំ​ធំ​បំផុត​នៅ​ក្នុង​ថ្ងៃ​ដែល​ទីក្រុង​ពោរពេញ​ដោយ​ជាតិពុល​ក្នុង​អាកាសធាតុ ។

៣-​នំប៉័ង​លី​បង់
អ្នក​ចម្អិន​នំ​លី​បង់​នាំ​គ្នា​ធ្វើ​នំ «Manousheh» ជា​មុខម្ហូប​ក្នុងស្រុក មាន​លក្ខណៈ​ជា​នំប៉័ង​រាង​សំប៉ែត ផ្សំ​គ្រឿង​ពី​ទឹកជ្រលក់​, ល្ង និង​ប្រេងឆា មាន​ប្រវែង​៣២​ម៉ែត្រ នៅ​ក្រុង​ស៊ូ​អេ​ហ្វេ​ត ភាគ​ខាងកើត​ឆៀង​ខាងត្បូង​ក្រុង​បេ​រូត ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ រួម​ទាំង​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ចាស់​មាន​ប្រវែង​១៥,១៧​ម៉ែត្រ ក្នុង​ឆ្នាំ​២០១៤ ។

៤-​ឈុត​មាន​តម្លៃ
ឈុត​ដែល​តារា​សម្តែង​ជូ​ឌី ហ្គា​លែ​ន ប្រើ​ក្នុង​ពេល​ដើរតួ «​ដូ​រ៉ូ​ធី​» ក្នុង​ខ្សែភាពយន្ត​រឿង «​មេ​ធ្មប់​» ។ ឈុត​នោះ​បាន​ដាក់​ដេញថ្លៃ​នៅ​ក្រុង​ញូ​វ​យ៉​ក និង​មាន​អតិថិជន​ទិញ​ក្នុង​តម្លៃ​ដល់​ទៅ​១,៥៦​លាន​ដុល្លារ ។ នាង​ជូ​ឌី ហ្គា​លែ​ន ជា​តារា​សម្តែង​ហូ​លី​វូ​ដ និង​ជាទី​ពេញ​និយម​របស់​អ្នកគាំទ្រ​គ្រប់​រូប ដោយ​ឈុត​នោះ​មាន​លក្ខណៈ​ដ៏​សិច​ស៊ី​គួរ​គយ​គន់។

៥-​កញ្ញា​សូ​ម៉ា​លី ដើរ​បង្ហាញ​ម៉ូ​ដ
តារា​បង្ហាញ​ម៉ូ​ដ​ជា​ច្រើន​នាក់​បង្ហាញ​ឈុត​នៅ​ក្នុង​សារមន្ទីរ​ជាតិ​ក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ដោយ​ពិធី​នេះ​មាន​តារា​បង្ហាញ​ម៉ូ​ដ​ចម្រុះ​ពី​ប្រទេស​ជា​ច្រើន​នៅ​ទ្វីបអាហ្វ្រិក ក្រោយ​ពី​ចប់​សង្គ្រាម ។

៦-​គ្រឿង​ពេជ្រ​ដ៏​មាន​តម្លៃ
លោក​ដេ​វី​ដ វ័​រ​រ៉េ​ន បុគ្គលិក​ក្រុមហ៊ុន​ដេញថ្លៃ «Christie» ពិនិត្យ​គ្រឿងអលង្ការ ធ្លាប់​ជា​សម្បត្តិ​របស់​លោកស្រី​អី​ុ​មេ​ល​ដា មា​៉​កូ​ស អតីត​ស្ត្រី​លេខ​១ របស់​ហ្វ៊ី​លី​ពី​ន នៅ​ក្នុង​ធនាគារ ដើម្បី​ពិនិត្យ​ពី​តម្លៃ​ក្នុង​ការ​ដាក់​ដេញថ្លៃ ។

៧-​តែងខ្លួន​ក្នុង​ឈុត​ដើម​កញ្ឆា​ទាមទារ​ស្របច្បាប់
សកម្មជន​ម្នាក់​ទាមទារ​ឱ្យ​កញ្ឆា​ស្របច្បាប់​បាន​តែងខ្លួន​ជា​ឈុត​ដើម​កញ្ឆា ឈរ​នៅ​មុខ​រដ្ឋសភា ដើម្បី​ទាមទារ​ឱ្យ​មានការ​ដាំ និង​ប្រើ​សម្រាប់​ជា​ឱសថ​និង​សេព​កម្សាន្ត​សប្បាយ ។ តុលាការ​កំពូល​របស់​ម៉ិ​ក​ស៊ិ​ក ទើបតែ​បាន​យល់ព្រម​ឱ្យ​ប្រើ​កញ្ឆា​ដើម្បី​សេព​សប្បាយ ដោយ​អាច​ដាំ និង​ជក់​កញ្ឆា​បាន ។

៨-​រថយន្ត​បន្ទប់​អនាម័យ​ចល័ត
បច្ចុប្បន្ន​អាជ្ញាធរ​ឥណ្ឌា រៀបចំ​បណ្តេញ​រថយន្ត​បង្គន់​ចល័ត​សម្រាប់​បម្រើ​លើ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង ខណៈ​ពេល​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រជាជន​នៅ​លើ​ពិភពលោក​ប្រហែល​១,១​ពាន់​លាន​នាក់ មិន​ទាន់​មាន​បង្គន់​ផ្ទាល់ខ្លួន​សម្រាប់​ប្រើប្រាស់ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព