ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ មក​រា នេះ ថា សមត្ថកិច្ច​ជំនាញ​ហាក់​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ចោរ​កាំភ្លើង​វែង​-​ខ្លី ដែល​ចូល​ប្លន់​ផ្ទះ​គ្រូទាយ​ដ៏​ល្បីឈ្មោះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ស្ថិត​នៅ​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល នៅឡើយ​ទេ បើ​ទោះជា​កម្លាំង​ជំនាញ​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​មិន​បន្ធូរ​ដៃ​រហូត​មក​ដល់​ពេល​នេះ​ក្ដី ។

ប៉ុន្តែ​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ គឺជា​ក្រុម​តែ​មួយ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​វី​ង​ប្ដូរ​លុយ​នៅ​ស្រុក​មោង​ប្ញ​ស្សី​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ។

បើ​តាម​សមត្ថកិច្ច​ថា ពេល​នេះ កម្លាំង​ជំនាញ​នៅ​តែ​បន្ត​ស៊ើបអង្កេត​លើ​ករណី​នេះ​នៅឡើយ រីឯ​លោក​សិលា សៅ​កង ហៅ​តា​កង ជា​គ្រូទាយ​ដ៏​ល្បីឈ្មោះ និង​ជា​ជន​រង​គ្រោះ​ត្រូវ​ក្រុម​ចោរ​ចាប់ចង​វាយដំ ក៏​បាន​ចេញពី​មន្ទីរពេទ្យ​ហើយ​ដែរ ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព