អ្នក​ប្រដាល់ ម៉ន រ៉ៃយ៉ា រត់​ហាត់​ត្រូវ​ឡាន​បុក បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ម្សិល​មិញ​

អ្នក​ប្រដាល់ ម៉ន រ៉ៃយ៉ា រត់​ហាត់​ត្រូវ​ឡាន​បុក បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ម្សិល​មិញ​

​​ជើង​ខ្លាំង​វ័យ​ក្មេង​មិន​ទាន់​ជា​ពី​របួស​​ភ្លាត់​​ជង្គង់ ម៉ន ​វីរៈ​​ ​ ​​កំពុង​ប្រកាស​សុំ​ជំនួយ​ដោយសារ​ម្សិល​មិញ​នេះ​ បង​ប្រុស​របស់​គេ​​ ម៉ន រ៉ៃយា ​​ត្រូវ​ឡាន​បុក​​​ពេល​​​កំពុង​រត់​ហាត់​ត្រៀម​ឡើង​ប្រកួត​សប្ដាហ៍​ក្រោយ។

 

អ្នក​ប្រដាល់ ម៉ន រ៉ៃយ៉ា រត់​ហាត់​ត្រូវ​ឡាន​បុក បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ម្សិល​មិញ​កីឡាករ​ ម៉ន វីរៈ

 

​កីឡាករ​ ម៉ន វីរៈ បាន​ឲ្យ​ដឹង​ថា របួស​របស់​គេ​មិន​ទាន់​ជា​សះស្បើយ​វិញ​ឡើយ ប៉ុន្តែ​​​ម្សិល​មិញ​នេះ​​​បង​ប្រុស​​ ម៉ន រ៉ៃយា ក៏​ត្រូវ​ឡាន​បុក​បណ្ដាល​ឲ្យ​បាក់​ឆ្អឹង​​កងក។ ​​គ្រួ​សារ​របស់​គេ​ និង​បង​ប្រុស​ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រ​លំបាក​ដូច​គ្នា​ ហេតុ​នេះ​រូប​គេ​បង្ខំ​ចិត្ត​ប្រកាស​សុំ​ឲ្យ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​មេត្តា​ជួយ​ឧបត្ថម្ភ។

 

​​អ្នក​ប្រដាល់​មិន​ទាន់​ជា​ពី​របួស​ជង្គង់​រូប​នេះ​បន្ត​ថា ទោះ​បី​គ្រោះ​ថ្នាក់​របស់​បង​ប្រុស​ត្រូវ​បាន​អ្នក​​បង្ក​កំហុស​ជួន​សំណង​ ១៥០០​ដុល្លារ​អាមេរិក​ ប៉ុន្តែ​ការ​ព្យាបាល​ប្រហែល​មិន​​គ្រប់​គ្រាន់​​ឡើយ។ ស្ថាន​ភាព​ជំងឺ​កំពុង​ធ្ងន់ធ្ងរ​ មិន​ទាន់​ដឹង​ថា​ ពេល​ណា​បាន​ជាសះស្បើយ​វិញ និង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​នោះ​ដែរ។

 

ម៉ន វីរៈ​ បាន​រង​របួស​​​ភ្លាត់​ឆ្អឹង​ជង្គង់​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៥ នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ។ ម្សិល​មិញ​នេះ​កូន​សិស្ស​​របស់​លោក ម៉ាង ម៉ន ចំនួន ៣​ ​នាក់​​បាន​រង​របួស​​រួម​មាន ម៉ន គឹម​សុង (បាក់​ឆ្អឹង​ជំ​នី ៣) ម៉ន រ៉ៃយា ​​(បាក់​ឆ្អឹង​កង​ក) និង​ម៉ន លីហូ ប្អូន​ប្រុស​ ម៉ន វីរៈ របូសស្រាល​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​