iOS 9.2.1 Jailbreak បាន​ហើយ តែ​មិន​មែន TaiG ទេ ហើយ…

iOS 9.2.1 ដែលប្រិយមិត្ត បាននឹង កំពុងរង់ចាំ អស់រយៈ ពេលយូរ មកហើយនោះ ឥឡូវនេះ អាចធ្វើការ Jailbreak បានហើយ។ ការ Jailbreak បានដោយ ជោគជ័យ នេះដែរ គឺត្រូវបាន រកឃើញ ដោយ Hacker មួយរូប ដែលមាន ឈ្មោះថា “Luca Todesco” មានរហ័ស នាមថា @qwertyoruiop ដោយថ្មីៗនេះ គាត់បានបង្ហោះ នៅលើបណ្តាញ សង្គម Twitter ថា iOS 9.2.1 អាច Jailbreak បានហើយ។

iOS 9.2.1 Jailbreak បាន​ហើយ តែ​មិន​មែន TaiG ទេ ហើយ…

គួរបញ្ជាក់ដែរថា iOS 9.2.1 គឺជាវើសិន beta នៅឡើយទេ មិនទាន់ បញ្ចេញអោយ ប្រើប្រាស់ ជាផ្លូវការឡើយ។ តែយ៉ាង ណាមិញ វាអាច Jailbreak បាន ដោយគ្មាន បញ្ហាអ្វីឡើយ ហើយខាងក្រោម នេះដែរ គឺជា រូបភាព Screenshot របស់ Cydia ដែលស បញ្ជាក់ថា iOS 9.2.1 ពិតជាបាន Jailbreak បានដោយ ពិតប្រាកដ មែន៖

iOS 9.2.1 Jailbreak បាន​ហើយ តែ​មិន​មែន TaiG ទេ ហើយ…

យ៉ាងណាមិញ បើតាមពាក្យសម្តី ដែលគាត់ បានបង្ហោះ ខាងលើនោះ បានអោយ ដឹងថា គាត់នឹងមិនបញ្ចេញ វាជា សាធារណៈ នោះទេ។ យ៉ាងណាមិញ យើងក៏ មិនដឹងពី មូលហេតុ របស់គាត់ដែរ ហើយបើសិនជា គាត់ប្តេជ្ញា ធ្វើបែប នេះមែន ចឹងយើង មានតែរង់ចាំ ការបញ្ចេញ ជាផ្លូវការ របស់ក្រុម TaiG តែប៉ុណ្ណោះ។

iOS 9.2.1 Jailbreak បាន​ហើយ តែ​មិន​មែន TaiG ទេ ហើយ…

  • ដោយ: Mai
  • 9:32 AM, 08 January
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ