តើ​ស៊ីម​កាត​របស់​អ្នក​មាន​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ? អ្នក​អាច​ឆែក​តាម​វិធី​នេះ​បាន សម្រាប់​ប្រព័ន្ធ Smart

ការប្រើប្រាស់ស៊ីមកាត ពិតជារឿងមួយ ដ៏សំខាន់ សម្រាប់ដាក់ បញ្ចូលទូរស័ព្ទ ដើម្បីខលចេញ ខលចូល ហើយអ្វីដែល សំខាន់នោះ អ្នកត្រូវ ប្រើប្រាស់លេខ របស់ស៊ីមកាត ឲ្យបាន ត្រឹមត្រូវ និងកុំឲ្យបាត់ លេខឲ្យសោះ ខ្លាចជន មិនល្អ យកទៅខល ផ្តេសផ្តាស់។

តើ​ស៊ីម​កាត​របស់​អ្នក​មាន​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ? អ្នក​អាច​ឆែក​តាម​វិធី​នេះ​បាន សម្រាប់​ប្រព័ន្ធ Smart

ម៉្យាងទៀត អ្នកត្រូវមាន ការចុះឈ្មោះ ឲ្យបាន ត្រឹមត្រូវ មុនពេលជាវ ស៊ីមកាត ទើបនៅពេលបាត់ ស៊ីមកាត អ្នកអាចយក មកវិញបាន។ បើសិន ជាអ្នក មិនទាន់ ប្រាកដ ថាស៊ីមកាត របស់អ្នក ប្រើប្រាស់ឈ្មោះ អ្នកណានោះ ឬអ្នកភ្លេច មិនចាំ ស៊ីមកាត របស់អ្នកដាក់ឈ្មោះ អ្នកណានោះ អ្នកអាច ឆែកមើល តាមវិធី ខាងក្រោម នេះបាន។

  1. ដើម្បីឆែកមើល​ លម្អិតពីស៊ីមកាត របស់អ្នកចុច *567# បន្ទាប់អ្នក នឹងឃើញ ឈ្មោះ អត្តសញ្ញាណប័ណ្ណ របស់ នរណាម្នាក់ ដែលប្រើ ទិញស៊ីម កាតនេះ
  2. បើស៊ីមកាតរបស់អ្នកមិនទាន់មានឈ្មោះ សូមទៅ កាន់ទីតាំងSmart ShopSIM Registration Booth ឬ តាមរយៈ http://simreg.smart.com.kh.
  3. ប្រសិនបើឈ្មោះ របស់អ្នកមិនត្រឹមត្រូវ នៅក្នុង ទិន្នន័យ ស៊ីមកាត សូមធ្វើការ កែតម្រូវ ដោយគ្រាន់តែ មកកាន់ ទីតាំង Smart Shop ណាមួយ ដែលនៅជិត លោកអ្នក ឬ SIM Registration Booth នៅជិត លោកអ្នក។

តើ​ស៊ីម​កាត​របស់​អ្នក​មាន​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ? អ្នក​អាច​ឆែក​តាម​វិធី​នេះ​បាន សម្រាប់​ប្រព័ន្ធ Smart

បើសិនជាអ្នក មិនទាន់បាន ចុះឈ្មោះ ឬលេខស៊ីមកាត របស់អ្នក មិនទាន់មាន ឈ្មោះ អ្នកត្រូវ ប្រញាប់ ទៅកាន់ Smart Shop ភា្លមឥឡូវនេះ ដើម្បីចុះឈ្មោះ ដើម្បីមិន ខ្លាចបាត់បង់ លេខនៅ ថ្ងៃក្រោយ។

  • ដោយ: Hong
  • 9:40 AM, 08 January
  • ប្រភព: Smart KH
  • Tag: ចំណេះដឹងទូទៅ
  • តើ​ស៊ីម​កាត​របស់​អ្នក​មាន​ចុះ​ឈ្មោះ​ហើយ​ឬ​នៅ? អ្នក​អាច​ឆែក​តាម​វិធី​នេះ​បាន សម្រាប់​ប្រព័ន្ធ Smart已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/01/08  Category:គន្លឹះនិងកម្មវិធី