ជើងមាន់ប្រលែងទឹកម្ជូរ

​ថ្ងៃ​នេះ​យើង​ខ្ញុំ​​សូមណែនាំ​ មុខ​ម្ហូប​មួយ​ដែល​មាន​ឈ្មោះ ​ជើង​មាន់​ប្រលែង​ទឹក​ម្ជូរ​។ ​ម្ហូប​មួយមុ​ខ​នេះ​មាន​គ្រឿង​ផ្សំ ​និង​វិធី​ធ្វើ​ដូចខា​ង​ក្រោម​៖ ​
ជើងមាន់ប្រលែងទឹកម្ជូរ
​គ្រឿង​ផ្សំ​៖​
​ជើង​មាន់ ​៥​​អំបិល​កន្លះ​ស្លាប​ព្រាកាហ្វេ​​ម្ទេស​​ទុំ ១០០ ​ក្រាម​​ស្ករស ​១ ​ស្លាប​ព្រាកាហ្វេ​​ប៊ីចេង ​កន្លះ​ស្លាប​ព្រាកាហ្វេ​​ខ្ទឹមស​ចិញ្ច្រាំរួច​ មួយ​​ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
​ជា​ដំបូងអ្ន​ក​ត្រូវ​យក​ក្រញាំជើ​ង​មាន់ ​ដែល​ធ្វើ​រួចម​កលាងសម្អាត​ឲ្យ​បាន​ស្អាត​។​ដាក់​​ដាំទឹ​ក​ឲ្យ​ពុះ ​បន្ទាប់ម​ក​ដាក់​បង់​ក្រញាំ​ជើង​មាន់​ចួល ​ហើយ​រង់​ចាំ​រហូត​ដល់​ជើង​មាន់រា​ង​ផុយប​ន្ដិច​ស្រង់​ចេញ​ទុក​មួយ​អន្លើ​​។
ប្រើ​ម្ជូរ​អំពិល​ទុំ ​១០០ ​ក្រាម​ដាក់​ចូល​ក្នុង​កូន​ចាន​មួយ​ជាមួ​យ​ទឹកធ​ម្មតា រួ​ច​ហើយ​ធ្វើ​ការ​បន្ថែម ​អំបិល​កន្លះ​ស្លា​ព្រាកាហ្វេ ​ស្ករស ១​ ស្លា​ព្រាកាហ្វេ ​ប៊ីចេងក​ន្លះ​ស្លា​ព្រាកាហ្វេ​ព្រម​ទាំង​ខ្ទឹមស ដែ​ល​បាន​ចិញ្ច្រាំ​រួច​មួយ​ស្លា​ព្រា​កា​ហ្វេ​កូរ​ឲ្យ​សព្វ​ បន្ទាប់​មក​ធ្វើកា​រ​ឆ្កៀល​យក​គ្រាប់​ចេញ​ពី​ម្ជូរ​អំពិល​ចាក់ប​ញ្ចូល​ទៅ​​ក្នុងខ្ទះក្តៅ​មួយ​ ជា​បន្ត​មក​ទៀត​អ្នក​គួរ​ដាក់​​ក្រញាំជើង​ចូល​ក្នុង​ខ្ទះ ​កូរ​ឲ្យ​សព្វ​ រង់​ចាំដល់​ចូល​ជាតិ​គា្ន ​ដួស​ក្រញាំ​ដាក់​ក្នុង​ចាន​មួយ ​បន្ទាប់មក​ដួស​ទឹក​ម្ជូរ​ស្រោច​ពី​លើ​ជាការ​ស្រេច​៕  
អត្ថបទ៖ ដេវីដ