​លំហាត់​ប្រាណ​ដើម្បី​សុ​ខភាព​ទ្វារ​មាស​រ​បស់​អ្នក​

​ការ​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សុខភាព​ទ្វារ​មាស ​វាជា​រឿង​ល្អ​​ប្រពៃនៅ​ក្នុង​វប្បធម៌​នៃ​ប្រទេស​មួ​យ​ចំនួន ​ឬ​ជា​ប្រការ​ហាម​ប្រាម​នៅ​ក្នុង​​វប្បធម៌ដទៃ​ទៀត​ ប៉ុន្ដែជា​មូល​ដ្ឋានជា​ក់​ស្ដែង ​ទ្វារ​មាស​គឺ​ជាបំ​ពង់ ​ដែល​មាន​សាច់​ដុំ​ទ​ន់​ភ្លន់​អស្ចារ្យ ​ដោយនាំ​មក​នូវមុ​ខ​ងារ​ផ្សេងៗ​ជា​​ច្រើនដូច​​ជា ផ្លូវ​សម្រាលកូ​ន ​បំពង់​ហូរ​ចេញ​នូវ​លោហិតរដូវ​ និង​​ជាបំពង់​ហូរ​ចូល​នូវ​ទឹកកាម ​និង​​មេជីវិត។​ ការ​សម្រាល​កូន ​ការ​ធ្វើកា​រងារ​ធ្ងន់ កា​​រអស់​រដូវ ​ការ​ជក់​បារី ​សភាព​ធាត់​លើស​គីឡូ ​កត្ដា​ទាំង​អស់​​នេះអាច​បង្កប​ញ្ហា​ជា​ច្រើន​ដល់​ទ្វារ​មាស ​ហើយ​យូរៗ​ទៅ វា​អាច​ធ្វើ​ឱ្យ​សាច់​ដុំ​ផ្ទៃ​ត្រគាក​ចុះ​ខ្សោយ។​ ខាង​​ក្រោមនេះ​គឺជា​សញ្ញា​មួយ​ចំនួន ​ដែល​បញ្ជាក់ថា​ ផ្ទៃ​ត្រគាក ​និង​​សាច់​ដុំទ្វា​រ​មាសរ​បស់​អ្នក​ចុះ​ខ្សោយ​៖​
​លំហាត់​ប្រាណ​ដើម្បី​សុ​ខភាព​ទ្វារ​មាស​រ​បស់​អ្នក​
•​លេច​នោម​ពេល​​ក្អក ឬកណ្ដាស់​•ហើ​ម​ពោះ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​•​ហើមទ្វា​រមាស​•​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ជា​អចិន្រ្ដៃយ៍ត្រ​ង់ត្រ​គាករ​បស់​អ្នក​•​ពិបាក​ក្នុង​ការ​សម្អាត​ថង់​មូត្ររ​​បស់​អ្នក​
​ប៉ុន្ដែ​មិន​ថ្វី​នោះ​ទេ ​សាច់​ដុំ​ផ្ទៃ​ត្រគាក ​និង​សាច់​ដុំ​ទ្វារ​មាសរបស់​អ្នក​ក៏​ដូច​ជា​សាច់​ដុំ​ផ្សេង​ទៀត​នៃ​រាង​កាយរ​បស់​អ្នក​ដែរ ​ដែល​អាច​ធ្វើ​ឱ្យ​វា​រឹង​មាំ​ដោយ​ការ​ធ្វើ​លំហាត់​ប្រាណ​(ការ​សម្រាកទ​ម្ងន់ ​និង​ការ​ឈប់​ជក់​បារីក៏​មាន​គុណ​ប្រយោជន៍​ក្នុង​ការធ្វើឱ្យ​សាច់​ដុំទាំង​នេះ​រឹង​មាំផ​ង​ដែរ​)។ ​លំហាត់​ប្រាណ​​ដែល​​ផ្ដោតសំខាន់ទៅ​លើ​សាច់​ដុំ​ស្នូល​​របស់អ្នក​ដូច​ជា ​ការ​អាវ៉ុង​ លំហាត់​ប្រាណ​បែប​អង្គុយ​ចោង​ហោង ​លំហាត់​ប្រាណច​លនា​គេងងើប​(Sit ups) និ​ង​លំហាត់​ប្រាណ​ចលនា​ហក់​(lunges) ​ទាក់​ទង​ទៅ​នឹង​ផ្ទៃ​ត្រគាក​របស់​អ្នក ​ដែល​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​។​ ប៉ុន្ដែ​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​ ដើម្បី​ធ្វើ​ឱ្យ​ទ្វារមា​ស ​និង​ផ្ទៃ​ត្រគាករ​បស់​អ្នក​ត្រឡប់​មក​សភាព​ដើម​វិញ​គឺ​ការ​ធ្វើ​លំហាត់​ប្រាណច​​លនាសាច់​ដុំត្រ​គាក ​ដោយ​​លំហាត់ប្រាណ ​Kegel។​
​លំហាត់​ប្រាណ​ Kegel​ គឺ​វាមិ​នពិ​បាក​ដូច​អ្វី​ដែល​អ្នក​ធ្លាប់គិត​នោះ​ទេ ប៉ុ​ន្ដែ​បញ្ហា​ដ៏ធំ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​កើត​មាន​ចំពោះ​អ្នក​ជំងឺ​របស់​ខ្ញុំ​នោះ​គឺ​ថា ​ស្រ្ដី​ភាគ​ច្រើន​មិន​បាន​ហាត់​រៀន​ពី​វិធី​ដើម្បី​អនុវត្ដ​វា​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​។ ​ជា​​ញឹកញយនៅ​អំឡុង​ពេល​ប្រលង​ នៅពេ​ល​ដែល​ខ្ញុំ​ឱ្យ​ពួក​គាត់​ធ្វើ​ចលនា​លំហាត់​ប្រាណ ​Kegel ​ពួក​គាត់​នឹង​បន្ទាប​ទម្ងន់​រាង​កាយ​ចុះ​ ឬ​ក្ដាប់​សាច់​ដុំ​ភ្លៅ​ផ្នែក​ខាង​​ក្នុងរបស់​ពួក​​គាត់យ៉ាង​ណែន​ជំនួស​វិញ។​ វិធី​ដ៏​ប្រសើរ​បំផុតដើម្បី​ចែក​​ឱ្យដាច់​នូវ​សាច់ដុំ​ត្រគាក​បាន​ត្រឹមត្រូវ​ គឺ​ការ​ធ្វើ​ច​​លនា​លំហាត់​ប្រាណ ​Kegel ​ខណៈ​ពេល​អ្នក​ប​ន្ទោរ​បង់​ទឹក​មូត្រ​។ ​សូម​ចាប់​​ផ្ដើមបន្ទោរ​ប​ង់មូត្រ ​បន្ទាប់​មក​បញ្ឈប់​ហើយ​ទប់​​ទឹក​មូត្រ​ឱ្យបា​ន​រយៈ​ពេល​១០​វិនាទី​។ ​សាច់​ដុំ​ដែល​អ្នក​ប្រើ​ ដើម្បី​ទប់ទឹ​ក​មូត្រ ​គឺ​ជា​សាច់ដុំ​ផ្ទៃ​ត្រគាក​របស់​អ្នក​។ ​នៅ​​ពេលអ្នក​បានហា​​ត់​រៀន​ធ្វើ​ចលនា​ក​ន្ត្រាក់​សាច់​ដុំ​បាន​​ត្រឹមត្រូវ​ អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​លំហាត់​ប្រាណ ​Kegel​ បាន​ពេញ​មួយ​ថ្ងៃ​។​ គោល​បំណង​សំខាន់​​ គឺកា​រធ្វើ​ចលនា​កន្រ្ដាក់​បែប ​Kegel ​ឱ្យ​បាន​៥០​ដងក្នុ​ងមួ​យ​ថ្ងៃ ​ដោយ​ម្ដងៗ​ត្រូវ​​ទប់ឱ្យ​បាន​រយៈ​ពេល ​១០វិ​​នាទី។
​អ្នក​អាច​មាន​ការ​សង្ស័យ​ថា​តើ​ ទ្វារ​មាស​មាន​កម្លាំង​ខ្លាំង​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​បែប​ណា​។ ​​បើតាម​ទស្សនៈ​សរីរៈវិទ្យា ​វា​ធ្វើ​ឱ្យ​យើង​អាច​យល់​​បានថា ​ការ​ធ្វើ​លំហាត់​ប្រាណ​ Kegel ​ជា​ទៀង​​ទាត់​នឹង​ជួយ​ស្រ្ដី​ក្នុង​ការ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រួម​ភេទ ​ដោយ​ការ​បង្កើន​លំហូរ​ឈាម និ​ង​ធ្វើ​ឱ្យ​រាងកាយ​របស់​នាង​កាន់​តែ​រឹង​មាំស្រស់​ស្រាយ​។ ​ដោយ​ឡែក ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​​ទ្រង់ទ្រាយ​តូច​មួយ​ ដែល​បាន​សម្លឹង​ឃើញ​មុខ​ងារ​ផ្លូវ​ភេទ​របស់​ស្រ្ដី​ក្រោយ​ពេលទ​ទួល​ការ​ព្យាបាល​សរីរៈ​ត្រគាក ​ដើម្បី​ដោះ​ស្រាយប​ញ្ហា​ជ្រាប​ទឹកមូត្រ ​និង​ការ​ស្រុត​ស្បូន​ ហើយ​លទ្ទផល​នៃ​ការ​សិក្សាស្រាវ​ជ្រាវ​នេះ​រក​ឃើញថា​ ក្រោយ​ការ​​ព្យាបាល​សរីរៈ​ត្រគាកបា​នរួ​ច​រាល់ ​ស្រ្ដី​​បានកត់​សម្គាល់​ឃើញ​ថា​ពួក​នាង​មាន​ការ​កើន​ឡើងត​ម្រេក​ផ្លូវ​ភេទ ​និង​​មានសមត្ថភាព ​អាច​សម្រេច​ឈាន​​ដល់​ចំណុច​សុខ​ស្រួល​កំពូល​៕ ​
អត្ថបទ៖ ដេវីដ