ទួល​បុរាណ​អច្ឆរិយ​មួយកន្លែង​ដែល​លោកអ្នក​មិន​ធ្លាប់​ដឹង


ទួល​បុរាណ​អច្ឆរិយ​មួយកន្លែង​ដែល​លោកអ្នក​មិន​ធ្លាប់​ដឹង

ទួល​បុរាណ​អច្ឆរិយ​មួយកន្លែង​ដែល​លោកអ្នក​មិន​ធ្លាប់​ដឹង

 

ទួល​បុរាណ​ដ៏​ចំណាស់​មួយកន្លែង​ស្ថិតនៅ​ខាងកើត​ភូមិ​ពុទ្ធ​សាំ ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្ត តាកែវ មាន​ប្រវត្តិ រឿងរ៉ាវ​ដ៏​គួរអោយភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​បាន​ឭ​ដោយសារ​តែ​ទីនេះ​មាន​អ​ភ្ហូ​ត​ហេតុ​ប្លែក​ឭ​ជាមួយ ការនិទាន​ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ ទី​ដ៏​ស្ងាត់ជ្រងំ​ដែលមាន​សុទ្ធតែ​ដើម​ប្រេងខ្យល់​និង​ព្រៃ​ដុះ​ស៊ុបទ្រុប​លាយឡំ​នឹង​សំលេង​ខ្លែងស្រាក​យំ​ផង​នោះ ធ្វើអោយ​ទួល​បុរាណ​ដ៏​អា​ថ៌កំបាំង​នេះ មាន​សភាព​គួរអោយខ្លាច។

 

ស្ថិតក្នុង​វ័យ​ជរា៧១ឆ្នាំ លោកតា​ជ្រា ធា​ម​មាន​ប្រសា​ន៍​ថា​ក្នុង​របប​ខ្មែរក្រហម​គាត់​និង​យុវជន​កងចល័ត​មួយ​មាន​គ្នា​ប្រមាណ​ជា១០០នាក់​ត្រូវបាន​គេ​បង្ខំ​អោយ​ជីក​ស្រះ​ទឹក​ដែលមាន​ឈ្មោះថា ​ត្រពាំង​ទន្លេ​មុខ​ទួល​បុរាណ​នេះ។ អ្នកចូលរួម​ជីក​ភាគច្រើន​និយាយថា​បានឃើញ ទូក​មាស ទូក​ប្រាក់​រួមទាំង​គ្រឿង​អ​ល័​ង្គ​ការ​ផ្សេង​ឮ​ដូចជា មាសសន្លឹក ខ្សែក ខ្សែដៃ​កាំបិត​មាស កន្ត្រៃ​មាស ផ្តិលមាស ផុស ចេញ​មកលើ​ផ្ទៃ​ទឹក​មួយសន្ទុះ រួច​លិច​បាត់​ទៅវិញ​នៅពេល​មាន​សំលេង​ហូ​រក​ញ្ច្រៀ​វ​ខ្លាំងពេក។ គាត់​បាន​បន្តថា អ្នកខ្លះ​បាន​រើស​វត្ថុ​ទាំងនោះ​ដាក់​ហោប៉ៅ ប៉ុន្តែ​យកចេញ​ផុត​កន្លែង​នោះ​បន្តិច​វត្ថុ​ទាំងនោះ​ប្រែ​ទៅជា​សំណ​វិញ​អស់។

 

អាន​អត្ថបទ អបិយជំនឿ​​ច្រើន​ទៀត ចុច​ទី​នេះ

ទួល​បុរាណ​អច្ឆរិយ​មួយកន្លែង​ដែល​លោកអ្នក​មិន​ធ្លាប់​ដឹង ទួល​បុរាណ​អច្ឆរិយ​មួយកន្លែង​ដែល​លោកអ្នក​មិន​ធ្លាប់​ដឹង ទួល​បុរាណ​អច្ឆរិយ​មួយកន្លែង​ដែល​លោកអ្នក​មិន​ធ្លាប់​ដឹង

 

ជាមួយនឹង​កាយវិការ​ភ្ញាក់ផ្អើល​ខ្លាំង លោក គុំ ស៊ីម​វ័យ ៦២ ឆ្នាំ ​បានអោយ Sabay ដឹងថា តាម​ការ​តំណាល​ពី​ឪពុក​របស់គាត់​មក ទួល​បុរាណ​នេះ​អោយតែ​រៀងរាល់ថ្ងៃ សិ​ល្ប៍​តែងតែ​ឭ​សូរសំលេង​ភ្លេង​ពិណ​ពា​ទ្យ​រងំ​ចេញ​ពិ​ទី​នេះហើយ​មនុស្ស​ដែល​នៅ​ស្ថិតនៅ​ភូមិ​ផ្សេង​​ឬ​សំឡឹងមើល​មក​ក៏​ឃើញ​មាន​ពន្លឺ​ភ្លឺ​ពេញ​ទួល​នេះ​តែម្តង​នៅពេល​រាត្រី។

 

ជា​ប្រធានភូមិ និង​ភរិយា​របស់​លោកតា​គង់​ ស៊ីម​ផង លោកយាយ ភោគ​លន​​​ បានអោយដឹងថា​តាម​ទំលាប់ អង្គ​បុរាណ​នេះ​ក្នុង​មួយ​នេះ​ក្នុង​មួយឆ្នាំ​ត្រូវធ្វើ​បុណ្យ​ម្តង​នៅ​ថ្ងៃ​ពេញ​បូរ​មី​ខែ​ចេ​ស្ត​ត្រូវ​នឹង​ខែឧសភា។ គាត់​បន្តថា “កាល​ខ្ញុំ​នៅ​ក្មេង​ឭ​ម្តាយ​ខ្ញុំ​ប្រាប់ថា ទីទួល​នេះ​មាន​អ្នក​សច្ចំ​ថែរក្សា ហើយ​បើ​មនុស្ស​នៅ​ភូមិ​ជិតខាង​ត្រូវការ​ខ្ចីចាន​ឆ្នាំង​យកទៅ​ធ្វើបុណ្យ អាច​ដុត​ធូប​សុំ​ខ្ចី​ពី​ទីនេះ​បាន តែ​ដាច់ខាត​ត្រូវ​សង​វិញ​អោយ​គ្រប់​ចំ​នួ​ន”។

 

តាម​ការ​អោយដឹងពី​លោកគ្រូ​បង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​ម្នា​ក់នៅ​វិទ្យា​ល​យ័​ជាស៊ីម​តាកែវ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា “រាល់​អង្គ​បុរាណ​ទាំងអស់​ដែលមាន​នៅ​ស្រុក​ខ្មែរ គឺមាន​ប្រវត្តិ​ទាក់ទង​ទៅនឹង​ប្រវត្តិសាស្ត្រ ព្រះបាទ​អង្គ​ជុំ និង ព្រះ​នាង​សក់​ក្រ​អូ​ប៉។ ព្រះ​នាង​សក់​ក្រអូប និង​បុត្រា​សាង​កំហុស​ធ្ងន់​បាន​ស្រលាញ់គ្នា​ដោយ​មិន​ប​ដឹងថា​ជា​មាតា​របស់ខ្លួន​ទេ​អំឡុងពេល​ទៅ​រំដោះ​មាតា​ពី​ស្រុក​សៀម។ពេល​ត្រលប់​មកដល់​ស្រុកកំនើត​វិញ ហោរ៉ា​សាស្ត្រ​បាន​គន់គូរ​ថា ដើម្បីអោយ​រួច​បាប​កម្មនេះ​បុត្រា​របស់​ព្រះ​នាង​ត្រូវ​កសាង​អង្គ​អោយបាន​ចំនួន​មួយ​ម៉ឺន​នៅ​ទូទាំងប្រទេស”។

 

តើ​ប្រិយមិត្ត​ណាខ្លះ​បាន​ស្គាល់​ទីទួល​បុរាណ​នេះ? ជឿ​លើ​អបិយជំនឿ​ប៉ុណ្ណា?

 

អត្ថបទ៖ ជិន វេន
រូបថត៖ ទូរសព្ទដៃ