ព្រះ​សង្ឃ​​ក៏​​តម្រូវឲ្យ​​ពាក់​មួក​សុវត្ថិភាព​ដែរ

ព្រះ​សង្ឃ​​ក៏​​តម្រូវឲ្យ​​ពាក់​មួក​សុវត្ថិភាព​ដែរ

ព្រះ​សង្ឃ​ក៏​ត្រូវ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ដើម្បី​ការពារ​ព្រះ​កេស​ផង​ដែរ។ នេះ​បើ​យោង​តាម​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​រសៀល​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០១៦។

 

 

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នឹង​មិន​លើក​លែង​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ឡើយ សូម្បី​ព្រះ​សង្ឃ​ក៏​តម្រូវឲ្យ​ពាក់​មួក​សុវត្ថិភាព​ដែរ បើ​មិន​ពាក់​នឹង​​​ត្រូវ​រង​ពិន័យ​ដូច​ប្រជាជន​ដទៃ​ទៀត​។

 

 

ព្រះ​សង្ឃ​​ក៏​​តម្រូវឲ្យ​​ពាក់​មួក​សុវត្ថិភាព​ដែរ

 

 

តាម​មាត្រា​៦ អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត​សណ្ដោង​រ៉ឺម៉ក ឬ​អ្នក​បើក​បរ​ត្រី​ចក្រ​យាន​យន្ត អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត និង​អ្នក​ដំណើរ​ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ។បើ​ប្រព្រឹត្ត​ល្មើស​នឹង​ពិន័យ​ចំនួន១៥ ០០០រៀល ។
​ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​អាច​កាត់​បន្ថយ​ហានិភ័យ​រង​ របួស​ក្បាល​ធ្ងន់​ធ្ងរ ៦៩% និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​បាន៤២%។ គេ​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ទោ​ចក្រយាន​យន្ត​បាន​ទទួល​ រង​របួស​ក្បាល​៦៩%៕

 

 

សូមអាន   ​ឈួន វ៉ន់៖ ការ​ដំឡើង​ពិន័យ​គុណ​នឹង​ ៥​មិន​ពាក់​មួក​សុវត្ថិភាព​ពុំ​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជាជន​ទេ

 
អត្ថបទ៖ លឹម សុ​នា