មាន​លុយ​សង់​ផ្ទះ​ប្រយ័ត្ន​ខាត​បង់​ទៅ​វិញ​បើ​ហ៊ាន​សង់​លើ​ទី​តាំង​ទាំង​នេះ

មាន​លុយ​សង់​ផ្ទះ​ប្រយ័ត្ន​ខាត​បង់​ទៅ​វិញ​បើ​ហ៊ាន​សង់​លើ​ទី​តាំង​ទាំង​នេះ

ផ្ទះ ឬ​សំណង់​នានា មិន​អាច​សាង​សង់​បាន​គ្រប់​ទី​កន្លែង​នោះ​ទេ។ ជួន​កាល ម្ចាស់​សំណង់​ឃើញ​តំបន់​នោះ​ចំ​កន្លែង​ខ្លាញ់​ងាយ​រក​ស៊ី ក៏​ទៅ​ចាក់​គ្រឹះ​សង់ តែ​នឹង​ជួប​រឿង​ស៊យ​ខាត​បង់​ទៅ​វិញ​មិន​ខាន​ បើ​ប៉ះ​ចំ​តំបន់​ខាង​ក្រោម។

 

 

មាន​លុយ​សង់​ផ្ទះ​ប្រយ័ត្ន​ខាត​បង់​ទៅ​វិញ​បើ​ហ៊ាន​សង់​លើ​ទី​តាំង​ទាំង​នេះ
 

រូបតំណាង

 

 

តាម​មាត្រា​១២ នៃ​ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​ទឹក​ដី នគរ​រូបនីយ​កម្ម និង​សំណង់ ចែង​ថា រាល់​បុគ្គល​ឬ​ស្ថាប័ន​ឯកជន​ក៏​ដូច​ជា​អាជ្ញាធរ​សាធារណៈ​ក៏​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​សាង​សង់​លើ​ទីធ្លា​ដែល​មាន​លក្ខណៈ​ជា​សាធារណៈ​ដូច​ត​ទៅ៖

 

 

– ដី​បម្រុង​ទុក​សម្រាប់​ផ្លូវ បម្រុង​ទុក​សម្រាប់​ចំណី​ផ្លូវ និង​ដី​បម្រុង​ទុក​សម្រាប់​ផ្លូវ​រថ​ភ្លើង និង​អាកាសយានដ្ឋាន

 

– សួន​ច្បារ ឧទ្យាន​សាធារណៈ និង​តំបន់​អភិវឌ្ឍន៍

 

– រមណីយដ្ឋាន​បុរាណ​វិទ្យា និង​ប្រវត្តិសាស្ត្រ

 

– ទី​បម្រុង​ទុក​ទឹក និង​ទំនប់​ទឹក

 

– ទី​បម្រុង​ជីក​រ៉ែ និង​តំបន់​ព្រៃ​ឈើ

 

– ទន្លេ សមុទ្រ ព្រែក ស្ទឹង ព្រមទាំង​ឆ្នេរ​ច្រាំង

 

– ជា​ទូ​ទៅ​ដី​ទាំង​ឡាយ​ណា​ដែល​បញ្ញត្តិ​ច្បាប់​កំណត់​មិន​ឲ្យ​សង់

 

លក្ខខណ្ឌ​នៃ​ការ​គ្រប់​គ្រង​តំបន់​ទាំង​នោះ លក្ខខណ្ឌ​សំណង់ ឬ​តាំង​ទី​លំ​នៅ​ធុន​ស្រាល​បណ្ដោះ​អាសន្ន អនុញ្ញាត​បាន​ដោយ​អនុក្រឹត្យ៕

 

 

សូមអាន៖​  ​​មុន​សម្រេច​ចិត្ត​ទិញផ្ទះ​​ត្រូវ​មើល​ ៥ ចំណុច​នេះ

 
អត្ថបទ៖ លឹម សុនា