អ្នក​បើកបរ​​មិន​គោរព​គំនូស​សញ្ញា​​​ថ្មើរ​ជើង អស់​លុយ​ប៉ុន្មាន? ​


អ្នក​បើកបរ​​មិន​គោរព​គំនូស​សញ្ញា​​​ថ្មើរ​ជើង អស់​លុយ​ប៉ុន្មាន? ​

ការ​រំលោភ​គំនូស​សញ្ញា​សម្រាប់​អ្នក​ថ្មើរ​ជើង​នៅ​តែ​មាន បើ​មាន​ច្បាប់​យ៉ាងណា​ក្ដី។ បើ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក អ្នក​បើកបរ​យាន​យន្ត មិន​គោរព​​គំនូស​សញ្ញា​សម្រាប់​ថ្មើរ​ជើង​ឆ្លង​កាត់នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹកប្រាក់៖

 

– ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រ​យាន​យន្ត៖ ២៥ ០០០រៀល
– អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល៖ ៥០ ០០០រៀល
– អ្នក​បើក​បរ​យាន​យន្ត​ធុន​ធ្ងន់៖ ១០០ ០០០រៀល។

 

យោង​តាម​មាត្រា ១០ ក្នុង​ករណី​ដែល​ជន​ល្មើស​មិន​បាន​បង់​ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល ​៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ដែល​បាន​ទទួល​បង្កាន់​ដៃ​បង់​ប្រាក់​ពិន័យ ចំនួន​ទឹក​ប្រាក់​ពិន័យ​នេះ​នឹង​ត្រូវ​ដំឡើង​ជា​២ដង។ បើ​លើស​ពី​៩០​ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច​ត្រូវ​រៀប​ចំ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​អយ្យការ​អម​ សាលា​ដំបូង។

 

 

អ្នក​បើកបរ​​មិន​គោរព​គំនូស​សញ្ញា​​​ថ្មើរ​ជើង អស់​លុយ​ប៉ុន្មាន?  ​

 

 

 

ចុចអាន៖ ចាប់​ពី​ពេល​នេះ កាតគ្រី​លែង​ឲ្យ​បិទ​រូប​ថត

 

ចុចអាន៖ ១១កំហុស​នៃ​អ្នក​បើក​បរ​​ ប៉ូលិស​​​ផ្អាក​​​ផាក​មួយ​រយៈ​​ គ្រាន់​​តែ​​អប់រំ​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ