អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ

ថៃ៖ អ្នកគ្រូស្រីវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ បានទិញថ្នាំចាក់បបូរមាត់ តម្លៃ ៥០ផោន (៧៥ដុល្លារអាមេរិក) ពីនៅលើគេហទំព័រ លក់ផលិតផល “Groupon” ដ៏ល្បី របស់សហរដ្ឋអាមេរិក ដែលមានទីផ្សារ ច្រើនជាង ៤៥ប្រទេស ក្នុងពិភពលោក បន្ទាប់ពីប្រទះឃើញថា វាមានតម្លៃថោក និងបានយកទៅចាក់ នៅឯគ្លីនិក មួយកន្លែង ក្នុងប្រទេសថៃ ប៉ុន្តែក្រោយពីប្រើរួច មិនប៉ុន្មានផង ស្រាប់តែបបូរមាត់ របស់អ្នកគ្រូស្រី រូបនោះ ប្រែទៅជាពណ៌ខៀវ និងឡើងហើម ដូចត្រូវគេវ៉ៃ ទៅវិញ។

អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកគ្រូស្រី រូបនោះ មានឈ្មោះថា Amelia Greville អាយុ ២៤ឆ្នាំ បច្ចុប្បន្នរស់នៅក្នុង ទីក្រុងបាងកក ប្រទេសថៃ បានទិញថ្នាំចាក់បបូរមាត់ ម៉ាក “Juvéderm” ពីលើគេហទំព័រ “Groupon” យ៉ាងសប្បាយរីករាយ ដោយមិនបានឆ្ងល់ ចំពោះរឿងតម្លៃថោក នោះទេ ព្រោះគិតថា វាជាម៉ាកល្បី ដែលតារាម៉ូដែលស្រី នាង Kylie Jenner ប្រើដែរ ខណៈថ្នាំចាក់បបូរមាត់ ម៉ាក “Juvéderm” នេះ មានតម្លៃ រហូតដល់ទៅ ៤០០ផោន (៥៩០ដុល្លារអាមេរិក) ឯណោះ ក្នុងចក្រភពអង់គ្លេស។ ម្យ៉ាងទៀត ដោយសារតែនាង ទុកចិត្ត និងជឿជាក់ លើ “Groupon” ដែលជាគេហទំព័រល្បីឈ្មោះ និងគួរឲ្យជឿទុកចិត្ត។

មិនតែប៉ុណ្ណោះ អ្នកគ្រូស្រី ដែលមានដើមកំណើត ក្នុងទីក្រុងតូចមួយ ឈ្មោះ Redditch នៃចក្រភពអង់គ្លេស បានធ្វើការរុករក ម៉ាកនៃផលិតផលនោះ នៅលើបណ្តាញអ៊ីនធឺណែត ទៀតផង ដោយនាងបានរកឃើញថា វាមិនមានប្រសិទ្ធិភាព ជាអចិន្ត្រៃយ៍ឡើយ ប៉ុន្តែនាងបានចាត់ទុកវា ដូចជាគ្រឿងសំអាង ប្រើមួយពេលៗ ទៅវិញ។

អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ

នៅក្នុងខែមេសា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ក្រោយពេលនាង Amelia បានចាក់ថ្នាំ នោះរួច នាងចាប់ផ្តើម សប្បាយចិត្ត ជាមួយនឹង រូបសម្រស់បបូរមាត់ថ្មី របស់នាង យ៉ាងខ្លាំង។ ផ្ទុយទៅវិញ រយៈពេលប៉ុន្មានខែក្រោយមក នាងក៏បានជួបរឿងអាក្រក់ ដោយបបូរមាត់ របស់នាង ប្រែទៅជាពណ៌ខៀវ និងមានដុំពក ហើមឡើង តែម្តង។

អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ

គួរបញ្ជាក់ផងដែរថា ​បន្ទាប់ពីជួបរឿងរ៉ាវ អាក្រក់បែបនេះ នាង Amelia បាននិយាយ ជាសាធារណៈ ឲ្យគ្រប់គ្នា បានដឹង និងព្យាយាមបង្កើតមូនិធិ សម្រាប់ខ្លួនឯង ដើម្បីស្វែងរកលុយ ចំនួន ១,៥០០ផោន (២២០០ដុល្លារអាមេរិក) សម្រាប់ការវះកាត់ កែបបូរមាត់ ដែលហើម និងប៉ោង របស់នាង។

ជាមួយគ្នានេះដែរ ក្រោយពីបានចែករំលែក នូវរឿងរ៉ាវ របស់នាង ជាមួយនឹង គេហទំព័រព័ត៌មានដ៏ល្បី របស់ចក្រភពអង់គ្លេស គឺ MailOnline រួច គ្លីនិកនៅក្នុងប្រទេសថៃ ដែលនាងបាន ទៅចាក់បបូរមាត់នោះ បានទំនាក់ទំនងទៅនាង និងបានបរិច្ចាកប្រាក់ ជាច្រើន ដើម្បីឲ្យនាង ទទួលបានការព្យាបាល ជាមួយពេទ្យជំនាញ ក្នុងពេលឆាប់ៗ ខាងមុខនេះ តែម្តង៕

អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ
អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ
អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ
អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ
អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ
អ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃអ្នកគ្រូស្រី ស្រស់ស្អាត ទិញថ្នាំ ចាក់បបូរមាត់ ក្នុងប្រទេសថៃ មិនបានប៉ុន្មានផង ស្រាប់តែឡើង ពណ៌ខៀវ និងហើម ដូចត្រូវគេវ៉ៃ

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត