អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​ផ្សារ​សាមគ្គី​ខេត្តកំពត​

កំពត: អគ្គិភ័យ​មួយ​បាន​កំពុង​ឆាបឆេះ ផ្ទះមួយ​ខ្នង​នៅ​ជាន់​លើ បណ្តាល​ឲ្យ​មាន​ផ្សែងហុយខ្មៅខ្មួល​ខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ អាជីវករ និង​ប្រជាពលរដ្ឋ​និងសមត្ថកិច្ច នាំគ្នា​មកជួយ​អន្តរាគមន៍​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ នេះអគ្គិភ័យ​កំពុង​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលិច​ក្បែរ​ផ្សារ​សាមគ្គី សង្កាត់​កំពង់បាយ​ខាងត្បូង ទី​រួម​ខេត្តកំពត​។

​ក្រោយពី​កើតហេតុ​ភ្លាម គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង បាន​ចេញមកអន្តរាគមន៍​។​ដោយឡែក​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​នៅ​មិន​​ទាន់​ដឹង​នៅឡើយ​ទេ​៕