លោក​ផ្កាយ​២ សៅ សៀ​ប បាញ់​៣​គ្រាប់ គំរាម​ស្ត្រី​ម្នាក់ ក្នុងករណី​ជម្លោះដីធ្លី

កំពង់ស្ពឺ: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ សៀ​ប មេបញ្ជាការរង​រថក្រោះ មាន​ជម្លោះដីធ្លី​បាន​បាញ់ចំនួន​៣​គ្រាប់​គំរាម​ស្ត្រី​ម្នាក់ កាលពី​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ  ប៉ុន្តែ​ការផ្ទុះអាវុធនេះ មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់ ដល់​ជនណាម្នាក់​នោះឡើយ​។​

​ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍ សោម បូរ៉ា បាន​ប្រាប់​នៅ​ព្រឹកថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​មែន ពី​សំណាក់​មន្ត្រីយោធា ហើយ​នៅពេលនេះ​កម្លាំង​របស់លោក និង​អង្គភាព​របស់គេ កំពុង​សហការស្រាវជ្រាវ​ចាត់ការ​តាម​នីតិវិធី​។​

 ដើម​ហេតុដែល​បណ្តាល​ឲ្យ​លោក​ផ្កាយ​២ ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​នោះ គោលបំណងដើម្បី​គំរាម​ស្ត្រី​ម្នាក់ ជា​ឈ្មួញ​រកស៊ី ឈ្មោះ កាំ​ង ប៊ុន​ជី​ង​ដែលជា​អ្នក​​ទិញ​ដី​ពី​លោក​។​

​កាលពីពេល​កន្លងទៅ លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​លក់​ដី​ចំនួន​១០​ហិកតា​ទៅ​ឲ្យឈ្មោះ កាំ​ង ប៊ុន​ជី​ង ហើយ​បន្ទាប់ពី​លក់​រួច​មិនយូរប៉ុន្មាន​លោក​ផ្កាយ​២ បាន​សុំ​ម្ចាស់ដី​ដោះដូរ​ទីតាំង​ថ្មី ដោយ​ឲ្យ​ទៅយក​នៅ​កន្លែង​ផ្សេង​។​ពេលនោះ​ស្ត្រី​ជា​ម្ចាស់​ដី ក៏យល់ព្រម​ដោយសារ​ស្គាល់​លោក​ផ្កាយ​២ លុះ​ពេល​ទៅយក​​ដី​នៅ​កន្លែង​ផ្សេង លោក​ផ្កាយ​២​រូបនោះ បាន​ឲ្យ​ដី​តែ​៦​ហិកតា​តែប៉ុណ្ណោះ​។ តែ​ស្ត្រី​រូបនេះ​មិន​ទទួលយក​ទេព្រោះ​វា​មិន​គ្រប់​ចំនួន​ក៏​ធ្វើ​ឲ្យ​មាន​ជម្លោះ ប្រកែក និង​ជេរ​គ្នា​បង្ក​ទៅជា​រឿ​ធំ បានធ្វើឲ្យ​លោក​ផ្កាយ​២​រូបនោះ មានការ​ខឹងសម្បារ​ជាខ្លាំង បាន​ទាញ​កាំភ្លើងខ្លី​បាញ់គំរាម​ស្ត្រី កាំ​ង ប៊ុន​ជី​ង ចំនួន​៣​គ្រាប់ បន្ទាប់​​ពី​បាញ់​ហើយ លោក​ផ្កាយ​២​រូបនោះ​បាន​ជិះ​រថយន្ត គេច​ចេញពី​ន្លែ​ង​កើតហេតុ បាត់​បាត់ទៅ​។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច បាន​កំពុង​ស្រាវជ្រាវ​និង​ចាប់ខ្លួន លោក​ឧ​ត្ត​ម​សេនីយ៍​ទោសៅ សៀ​ប មេបញ្ជាការរង​រថក្រោះ យកមក​ចាត់ការ​តាម​នីតិវិធី​៕​

លោក​ផ្កាយ​២ សៅ សៀ​ប បាញ់​៣​គ្រាប់ គំរាម​ស្ត្រី​ម្នាក់ ក្នុងករណី​ជម្លោះដីធ្លី

លោក​ផ្កាយ​២ សៅ សៀ​ប បាញ់​៣​គ្រាប់ គំរាម​ស្ត្រី​ម្នាក់ ក្នុងករណី​ជម្លោះដីធ្លី