ប៉ូលិស ឃាត់ខ្លួន​ជនជាតិ​ហ្វីលីពីន​ម្នាក់ ដែល​ឆបោក​ភ្ញៀវទេសចរ​ស្រី្ត​ជនជាតិ​ជប៉ុន អស់​ជាង ១០០០ ដុល្លារ​

​​សៀមរាប: បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​អន្តោប្រវេសន៍ សហការ​ជាមួយ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ពីបទ ដែល​បុរស​រូបនោះ បាន​ឆបោក​ស្ត្រី​ភ្ញៀវទេសចរ​ជប៉ុន អស់​ចំនួន​ជាង ១០០០ ដុល្លារ​អាមេរិក តាម រយៈ​ល្បួង​អោយ​លេងបៀរ ហើយ​កៀបស៊ី​តែម្តង​។​
​    ​
​លោក ជា គឹម​សាន បានបញ្ជាក់​អោយដឹងថា  បុរស​ជនជាតិ​ហ្វីលីពីន​ដែល​ឆបោក​ជនជាតិ​ជប៉ុន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ៤​ខែមករា​ឆ្នាំ​២០១៦ ស្ថិតនៅ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​ជន​ឆបោក​មានឈ្មោះ BERNABE BRYAN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ហ្វីលីពីន និង​កាន់​លិខិតឆ្លងដែន លេខ EB8303249 ។​ជនសង្ស័យ​ស្នាក់នៅ​ភូមិ សង្កាត់​ខាងលើ​។​
​    ​
​លោក​វរសេនីយ៍ទោ ជា គឹម​សាន ប្រធានការិយាល័យ​អន្តោប្រវេសន៍​ខេត្តសៀមរាប បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ISOGI  MARA  ភេទ​ស្រី អាយុ​២៧​ឆ្នាំ ចូលមកក្នុង​ខេត្ត សៀមរាប ក្នុងនាម​ភ្ញៀវទេសចរ ហើយ​ស្នាក់នៅ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​
​    ​
​លោក​វរសេនីយ៍ឯក  ចៅ ម៉ៅ​វីរៈ ស្នងការរង​ខេត្តសៀមរាប​ទទួល​ប​ន្ទុ​អន្តោប្រវេសន៍ បានបញ្ជាក់ ថា​កាលពី​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៥​កន្លងទៅ ស្ត្រី​ជនជាតិ​ជប៉ុន​ខាងលើ​បាន​ប្តឹង​មក​ប៉ូលីស អន្តោប្រវេសន៍​ខេត្តសៀមរាប ដោយ​ចោទថា​ជនជាតិ​ហ្វីលីពីន​ខាងលើ​បាន​បោក​ប្រា​ក់នាង អស់​ចំនួន​១២០០​ដុល្លារ តាមរយៈ​ល្បួង​អោយ​លេងបៀរ ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយដង្គុំ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​
​    ​
​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ បន្តថា មុនដំបូង​ជនជាតិ​ហ្វីលីពីន បានអោយ​ភ្ញៀវ​ជនជាតិ​ជប៉ុន​អង្គុយ លេងបៀ​រហើយ​ឈ្នះ​ជា​បន្តបន្ទាប់ លុះ​ក្រោយមក​ជនជាតិ​ហ្វីលីពីន បាន​កៀបស៊ី ម្តង​បន្តិចៗ​រហូត​អស់ប្រាក់​ចំនួន ១២០០ ដុល្លារ​អាមេរិក​។ លោក​បន្តថា រវាង ជន​ឆបោក និង​ជនរងគ្រោះ គឺ​ពួកគេ​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​ប៉ុណ្ណោះ​។​
​    ​
​លោក​បន្តថា ជនសង្ស័យ​ត្រូវបាន​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៥​ខែ មករា ឆ្នាំ​២០១៦ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​៕H/S

ប៉ូលិស ឃាត់ខ្លួន​ជនជាតិ​ហ្វីលីពីន​ម្នាក់ ដែល​ឆបោក​ភ្ញៀវទេសចរ​ស្រី្ត​ជនជាតិ​ជប៉ុន អស់​ជាង ១០០០ ដុល្លារ​

ប៉ូលិស ឃាត់ខ្លួន​ជនជាតិ​ហ្វីលីពីន​ម្នាក់ ដែល​ឆបោក​ភ្ញៀវទេសចរ​ស្រី្ត​ជនជាតិ​ជប៉ុន អស់​ជាង ១០០០ ដុល្លារ​

​ជនជាតិ​ហ្វីលីពីន​ដែល​ឆបោក​ប្រាក់​ពី​ស្ត្រី​ជនជាតិ​ជប៉ុន​ត្រូវបាន​ឃាត់ខ្លួន​(រូបៈ ​ច័ន្ទ​គារ​)
​