សំណួរដែល​នាំ​មកពី​ហ្វូ​ស៊ី​ល នៃ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​”

​ភ្នំពេញ​: បុរាណ​វិទូ​នៃ​ប្រទេស​ចិន និង​អូស្ត្រាលី បាន​រកឃើញថា “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ដែល​រស់នៅ​តំបន់​ម៉ឹង​ជី ខេត្ត​យូ​ន​ណាន នា ១៤០០០ ឆ្នាំមុន​នោះ បានរស់នៅ​រហូតដល់​ពេលមុន​នឹង​សម័យ​ក​សិ​អរិយធម៌​។ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” នេះ គឺ​មនុស្ស​សម័យ​ណា​? ហេតុអ្វី​ពួកគេ​បានរស់នៅ​ខេត្ត​យូ​ន​ណាន​?

​លោក ជី ស្យ៊ា​ភីង នាយក​នៃ​ផ្នែក​មនុស្ស​បុរាណ​នៃ​វិទ្យាស្ថាន​បុរាណវិទ្យា​ខេត្ត​យូ​ន​ណាន និង​លោក​Darren Kenuo សាស្ត្រាចារ្យ​នៃ​សកលវិទ្យា​ល័យ University of New South Wales បានចេញ​ផ្សាយ​និក្ខេបបទ​រួមគ្នា​នៅ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ "PLoS ONE" នៃ​ប្រទេស​អាមេរិក ដើម្បី​បង្ហាញ​មុខមាត់​នៃ​មនុស្ស​ដ៏​សម្ងាត់​នេះ នា​ថ្ងៃ​១៧ ខែធ្នូ ឆ្នាំមុន​។​

“​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ធ្លាប់មាន​ឈ្មោះ​ជា “​មនុស្ស​ម៉ឹង​ជី​” ដែល​ត្រូវ​រកឃើញ​នៅ​កន្លែង​យក​ថ្ម​មួយ នៅ​រដ្ឋ​ម៉ឹង​ជី ខេត្ត​យូ​ន​ណាន នា​ឆ្នាំ​១៩៨៩​។ បុរាណ​វិទូ​បាន​រកឃើញ​ហ្វូ​ស៊ី​ល​ជាច្រើន ដូចជា​លលាដ៍ក្បាល ធ្មេញ​នៃ​មនុស្ស និង​ឆ្អឹង​នៃ​សត្វ ជាដើម​។ អ្នកស្រាវជ្រាវ​ដាក់ឈ្មោះ​អោយ​បុរាណ​ដ្ឋា​ន​នេះ ជា “​រូង​ក្តាន់​ក្រហម​” ដោយ​សារបាន​រកឃើញ​ឆ្អឹង​នៃ​សត្វ​ក្តាន់​ក្រហម​ជាច្រើន ហើយ​បានដាក់​ឈ្មោះ​អោយ​មនុស្ស ដែល​ធ្លាប់​រស់នៅ​កន្លែង​នេះ ជា​“​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​”​។​

​នៅ​ឆ្នាំ​២០០៨ លោក ជី ស្យ៊ា​ភីង និង​លោក Darren Kenuo បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ ដើម្បី​ស្រាវជ្រាវ​រួមគ្នា​នូវ​ហ្វូ​ស៊ី​ល​នៃ​តំបន់​នេះ​។​

​ជាដំបូង គេ​បានកំណត់​សម័យ​នៃ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ដោយ​ប្រើ​វិធី​ស្ទង់ “Ca-14” ដែល​បានដឹងថា​ម្ចាស់​នៃ​ហ្វូ​ស៊ី​ល​ទាំងនេះ បានរស់នៅ​ពេល ១៤០០០ ឆ្នាំមុន​។ ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ បាន​រកឃើញថា មនុស្ស​ទាំងនេះ រស់នៅក្នុង​ចុង​សម័យ “មនុស្ស​ប​ញ្ញ​” ពិតមែន ប៉ុន្តែ​បើ​មើលទៅ​លក្ខណៈពិសេស​នៃ​មនុស្ស​ទាំងនេះ ពួកគេ​ប្រហែល​រស់នៅ​ដើម​សម័យ “​មនុស្ស​ប​ញ្ញ​” វិញ​។​

​ការស្វែងរក​នូវ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” នៅ​មិនទាន់​បញ្ចប់​ការ​ទេ​។ ឆ្នាំ​២០១២ លោក ជី ស្យ៊ា​ភីង​និង​លោក​Darren Kenuo បានចេញ​ផ្សាយ​និក្ខេបបទ​រួមគ្នា នៅ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ "PLoS ONE"​។

​តាម​ការវិភាគ​ចំពោះ​លលាដ៍ក្បាល​នៃ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” គេ​បានដាក់​សន្និដ្ឋានថា “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” បានកើត​នៅ​ដើម​សម័យ “​មនុស្ស​ប​ញ្ញ​” ហើយ​បានរស់នៅ​រហូតដល់​ចុង​សម័យ “​មនុស្ស​ប​ញ្ញ​” ដែល​បានរស់នៅ​ជាង ១០ ម៉ឺន​ឆ្នាំ នៅ​ដំបន់​នេះ​។​

​ការចេញផ្សាយ​និក្ខេបបទ​របស់លោក ជី ស្យ៊ា​ភីង និង​លោក Darren Kenuo នៅ​ឆ្នាំ​២០១២​នេះ បានធ្វើអោយ​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

“​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​” ត្រូវគេ​ទុកជា​ការរកឃើញ​សំខាន់​ជាងគេ​នៃ​កំណើត​មនុស្ស បន្ទាប់ពី​ការរកឃើញ​នូវ “​មនុស្ស​Hobbit” នៅ​ប្រទេស​ឥណ្ឌូណេស៊ី នា​ឆ្នាំ​២០០៣​។​

​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លោក ជី ស្យ៊ា​ភីង និង​លោក Darren Kenuo បានចេញ​ផ្សាយ​និក្ខេបបទ​រួមគ្នា នៅ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ "PLoS ONE" ម្តងទៀត ដើម្បី​បង្ហាញ​ផល​ស្រាវជ្រាវ​របស់គេ​ចំពោះ​ឆ្អឹងភ្លៅ​មួយ ហើយ​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​សិក្សា​យ៉ាងខ្លាំង​។​

​គេ​បាន​រកឃើញថា ម្ចាស់​នៃ​ឆ្អឹងភ្លៅ​នេះ បានរស់នៅ​ចុង​សម័យ “​មនុស្ស​ប​ញ្ញ​” ប៉ុន្តែ​មាន​លក្ខណៈ​នៃ​មនុស្ស​កាន់តែ​មុន​ជាង ដែល​រស់នៅ​នៅពេល​ប្រហែល ១០០ ដល់ ២០០ លាន​ឆ្នាំមុន​។

“៣​ឆ្នាំមុន នៅពេល​ស្រាវជ្រាវ​ចំពោះ​លលាដ៍ក្បាល យើង​បាន​រកឃើញថា មនុស្ស​ទាំងនេះ បានរស់នៅ​ក្នុងពេល​១០​ម៉ឺន​ឆ្នាំមុន​” និយាយ​ដោយ​លោក ជី ស្យ៊ា​ភីង “​ប៉ុន្តែ​នៅពេល​ស្រាវជ្រាវ​ឆ្អឹងភ្លៅ យើ​បាន​រកឃើញថា មុន​ស្ស​ទាំងនេះ បាន​រស់​ឃើញ​នៅ​តំបន់​នេះ យូរ​ជាង​ម្ចាស់​លលាដ៍ក្បាល និង​ម្ចាស់​នៃ​ឆ្អឹងភ្លៅ​ពិតមែន បានរស់នៅ​តំបន់​រូង​ក្តាន់​ក្រហម​ដូចគ្នា ប៉ុន្តែ​ប្រហែលជា​មនុស្ស​នៃ​ពូជ​ហ្វូង​ប្លែក​គ្នា​”​។​

“​នេះ​នឹង​បង្កើត​ការស្រាវជ្រាវ​ថ្មី និង​គួរឱ្យ​ចាប់អារម្មណ៍​មួយ ហេតុអ្វី​មនុស្ស​នៃ​ពូជ​ហ្វូង​ប្លែក​គ្នា បានរស់នៅ​ក្នុងពេល​ដូចគ្នា​និង​តំបន់​ដូចគ្នា​?” និយាយ​ដោយ​លោក ជី ស្យ៊ា​ភីង​៕H/S

សំណួរដែល​នាំ​មកពី​ហ្វូ​ស៊ី​ល នៃ “​មនុស្ស​នៅ​តំបន់​រូង​ក្តាន់​ក្រហម​”