តិចនិកពិសេសអស់លុយតិច ក្នុងការការពារទូរស័ព្ទដៃមិន ឲ្យជ្រាបទឹក និងនៅតែ អាចដំណើរការបាន (មានវីដេអូ)

នាពេលបច្ចុប្បន្ននេះ ការប្រើប្រាស់ទូរស័ព្ទដៃ ហាក់ដូចជា មានការកើនឡើងយ៉ាងខ្លាំង គ្រប់ស្រទាប់យុវវ័យ ជាពិសេស ទូរស័ព្ទដៃ គឺជាឧបករណ៍ដ៏ងាយស្រួល និងឆាប់រហ័ស ក្នុងការធ្វើទំនាក់ទំនង មិនថាតែទីជិត ឬឆ្ងាយ។

យ៉ាងណាមិញ អ្វីដែលជាក្ដីព្រួយបារម្មណ៍របស់អ្នកប្រើប្រាស់នោះ គឺបញ្ហាចូល ឬជ្រាបទឹក នៅពេលដែលលោក អ្នកមាន គោលបំណង ឬអចេតនា ក្នុងការប្រើប្រាស់ទូរស័ព្ទដៃ ខណៈពេលមានភ្លៀងធ្លាក់ ឬក្នុង ស្ថានភាពផ្សេងៗ។ ក៏ដូចជា កាលពីពេលថ្មីៗនេះ បុរសម្នាក់ ដែលមិនបញ្ជាក់ឈ្មោះ ជាអ្នករស់នៅប្រទេសកាណាដា បានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពី តិចនិក ដ៏ពិសេស និងអស់ប្រាក់តិច ក្នុងការការពារទូរស័ព្ទដៃ ពីការជ្រាបទឹក  ដោយគ្រាន់តែប្រើថង់ប្លាស្ទិក ដែលអនុវត្ដន៍នៅក្នុងផ្ទះបាយ។ បន្ទាប់ពីគាត់ ច្រកទូរស័ព្ទដៃចូលទៅក្នុងថង់ ប្រភេទផ្សេងៗគ្នា និងជ្រលក់ចូលទៅក្នុងទឹក គឺឃើញថា ទូរស័ព្ទដៃរបស់គាត់ នៅតែអាចដំណើរការ និងអាចថតរូបបាន។

គួរបញ្ជាក់ថា ក្រោយពីបង្ហោះវីដេអូនេះ ក៏មានមតិមួយចំនួនលើកឡើងថា៖ មិនដឹងថា នេះជាវីដេអូ លេងសើច ឬមែនទែន នោះទេ? ខណៈដែលអ្នកផ្សេងនិយាយថា វិធីនេះ គឺមានប្រសិទ្ធភាព

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ 

តិចនិកពិសេសអស់លុយតិច ក្នុងការការពារទូរស័ព្ទដៃមិន ឲ្យជ្រាបទឹក និងនៅតែ អាចដំណើរការបាន (មានវីដេអូ)
តិចនិកពិសេសអស់លុយតិច ក្នុងការការពារទូរស័ព្ទដៃមិន ឲ្យជ្រាបទឹក និងនៅតែ អាចដំណើរការបាន (មានវីដេអូ)
តិចនិកពិសេសអស់លុយតិច ក្នុងការការពារទូរស័ព្ទដៃមិន ឲ្យជ្រាបទឹក និងនៅតែ អាចដំណើរការបាន (មានវីដេអូ)
តិចនិកពិសេសអស់លុយតិច ក្នុងការការពារទូរស័ព្ទដៃមិន ឲ្យជ្រាបទឹក និងនៅតែ អាចដំណើរការបាន (មានវីដេអូ)
តិចនិកពិសេសអស់លុយតិច ក្នុងការការពារទូរស័ព្ទដៃមិន ឲ្យជ្រាបទឹក និងនៅតែ អាចដំណើរការបាន (មានវីដេអូ)
តិចនិកពិសេសអស់លុយតិច ក្នុងការការពារទូរស័ព្ទដៃមិន ឲ្យជ្រាបទឹក និងនៅតែ អាចដំណើរការបាន (មានវីដេអូ)

 

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត