Justin Bieber ប្រាប់​ហេតុផល​នៃ​ការ​ប្រែប្រួល​ចរិត​​ដូច​សព្វថ្ងៃ

Justin Bieber ប្រាប់​ហេតុផល​នៃ​ការ​ប្រែប្រួល​ចរិត​​ដូច​សព្វថ្ងៃ

​និយាយ​​ក្នុង​កម្មវិធី The Bert Show ក្នុង​សប្ដាហ៍​នេះ​ តារា​ចម្រៀង​សម្បូរ​រឿងអាស្រូវ​ Justin Bieber​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្ដូរ​ចរិត​​​ទំនើង មក​ធម្មតា​ដូច​រាល់​ថ្ងៃ​គឺ​មក​​ពី​មាន​ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​អ្វី​ម៉្យាង​មក​គេ។ ​​

 

Justin Bieber ប្រាប់​ហេតុផល​នៃ​ការ​ប្រែប្រួល​ចរិត​​ដូច​សព្វថ្ងៃ

តារា​វ័យ​២១​ឆ្នាំ​ដែល​ធ្លាប់​​តែ​លេច​មុខ​លើ​ក្រប​មុខ​នៃ​សារព័ត៌មាន​ដោយ​សារ​បង្ក​បញ្ហា​ជិះ​ឡាន ម៉ូតូ​មិន​សមរម្យ​និង​គប់​ពងមាន់​ទៅ​ផ្ទះ​អ្នក​ជិះ​ខាង​ បាន​និយាយ​ថា​ព្រះ​ជា​ម្ចាស់​គឺ​ជា​​ថាមពល​ដ៏​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ខ្លួន​​គេ​កែប្រែខ្លួន ឈប់​ធ្វើ​រឿង​ទាំង​អស់​នេះ។

 

ម្ចាស់​បទ​ “Sorry” បាន​បន្ថែម​ទៀត​ថា៖​” ខ្ញុំ​មិន​អាច​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​​ថា​កើត​ឡើង​នៅ​​ពេល​ណា​ទេ ប៉ុន្តែ​​ថ្ងៃ​មួយ​ពេល​ខ្ញុំ​ក្រោក​ពី​គេង​ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​បាន​ប្រាប់​អ្វី​មក​ខ្ញុំ​ម៉្យាង។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ងប់ងុល​នឹង​សាសនា​នោះ​ទេ ប៉ុន្តែ​​គ្រាន់​តែ​ឭ​សំឡេងរបស់​ព្រះជាម្ចាស់”។

 

ទោះ​យ៉ាង​ណា បច្ចុប្បន្ន​តារា​ចម្រៀង​ម្ចាស់​បទ “What do you mean?” ដែល​កំពុង​សាង​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ម៉ូដែល Hailey Baldwin នៅ​តែ​ចូលចិត្ត​ការ​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ និង​ផឹក​ស្រា ដោយ​លើក​ហេតុផល​ថា​ ពេល​នេះ​គេ​មាន​អាយុ ២១ឆ្នាំ​ហើយ គេ​អាច​ធ្វើ​អ្វី​ខាង​ក្រៅ​ជាមួយ​មិត្តភ័ក្ដិ​បាន និង​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ៕

 

 Justin Bieber ប្រាប់​ហេតុផល​នៃ​ការ​ប្រែប្រួល​ចរិត​​ដូច​សព្វថ្ងៃ

 

Justin Bieber ប្រាប់​ហេតុផល​នៃ​ការ​ប្រែប្រួល​ចរិត​​ដូច​សព្វថ្ងៃ

 

ចុចអាន៖Justin Bieber ប្ដូរ​ម៉ូដ​សក់​ប្លែក​ ជា​ការសំណូមពរ​របស់​មិត្ត​ស្រី​ថ្មី

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ mirror