ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

លោក​ប្រធានាធិបតី​ម៉ៃ​ទ្រី​ផា​ឡា ស៊ី​រី​សេណា នៃ​ប្រទេស​ស្រី​លង្កា​ថ្លែង​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ត្រៀម​ចែក​ដីធ្លី​សម្រាប់​សង់ផ្ទះ​ដល់​ពលរដ្ឋ​ចំនួន​១០០.០០០​នាក់ ដែល​រស់នៅ​ក្នុង​ជំរំ​ភៀសខ្លួន បន្ទាប់​ពី​សង្គ្រាមស៊ីវិល​ជាមួយ​ក្រុម​ខ្លា​តា​មិ​ឡ បាន​បញ្ចប់​អស់​រយៈពេល​ជាង​៦​ឆ្នាំ​មក​ហើយ ។ មេដឹកនាំ​ស្រី​លង្កា​បាន​ឡើង​កាន់​អំណាច ក្រោយ​ពី​ឈ្នះ​ឆ្នោត​កាលពី​ខែមករា ឆ្នាំ​២០១៥ បញ្ជាក់​ប្រាប់​AFP ថា លោក​កំពុង​រៀបចំ​បង្កើត​យុទ្ធសាស្ត្រ​ដំណើរការ​រឿង​នេះ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​៦​ខែ​ដើម្បី​ជួយ​ដល់​ជន​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ដោយសារ​សង្គ្រាមស៊ីវិល​។ លោក​ចង់ឱ្យ​ពួក​គេ​មានឱកាស​ចាប់ផ្តើម​ជីវិត​ថ្មី ។

ក្រៅពី​អ្នក​ដែល​ទទួលផល​ប៉ះពាល់​ពី​សង្គ្រាមស៊ីវិល​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងកើត​នោះ អ្នក​ដែល​មាន​សិទ្ធិ​បាន​ទទួល​ដីធ្លី​សម្រាប់​សង់ផ្ទះ​ពី​រដ្ឋាភិបាល​ស្រី​លង្កា​ក្នុង​ពេល​នេះ រួម​មាន​ទាំង​ជន​ចំណាកស្រុក​ពី​សង្គ្រាម​នៅ​តំបន់ឆ្នេរ «​ពុត​តា​ឡាំ​»  នា​ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស ។ រំពឹង​ថា ការ​ទទួល​ដីធ្លី​ពី​រដ្ឋាភិបាល​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ ។

ស្រី​លង្កា​ប្រឈម​មុខ​នឹង​សង្គ្រាមស៊ីវិល​ជាមួយ​ក្រុម​ខ្លា​តា​មិ​ឡ ក្នុង​អំឡុង​ពី​ឆ្នាំ​១៩៧២ ដល់​២០០៩ ដោយ​ទំនាស់​នេះ​បាន​សម្លាប់​ពលរដ្ឋ​ស្រី​លង្កា​ជាង​១០០.០០០​នាក់ ដោយ​មិន​បូក​រួម​លើ​ការ​ជាន់ឈ្លី​ជាតិ​សាសន៍​រវាង​ជន​អំបូរ «​ស៊ី​ង ហ៊ុ​ល » ជា​ជន​អំបូរ​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ជាមួយ​ជន​អំបូរ​ភាគតិច​ខ្លា​តា​មិ​ឡ ដែល​នៅ​បន្ត​រកាំរកូស​ក្នុង​ពេល​បច្ចុប្បន្ន ទោះបីជា​សង្គ្រាម​បាន​បញ្ចប់​ក៏​ដោយ ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព