ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្ត​ព្រះ​សីហនុ​ ៖ ម៉ោង​នេះ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ ដោយ​មាន​អ្នក​សារ​ព័ត៌​មាន​ និង​អ្នក​ថត​ទូរ​ទស្សន៍​ច្រើន​កុះ​ករ​ចូល​រួម​ផង​បាន​ធ្វើ​សន្និ​សីទ​បង្ហាញ​មុខ​ជន​សង្ស័យ​ជា​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​បាន​កាប់​ប្រហារ​ប៉ុន​ប៉ង​ផ្តាច់​ពូជ​ក្នុង​គ្រួសារ​មួយ​ដែល​ធ្វើឱ្យ​មហា​ជនចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​កន្លង​មក​។

លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នង​ការ​នគរ​បាល​ខេត្ត​បាន​ដឹក​នាំ​ក្នុង​អង្គ​សន្និ​សីទ​នេះ​ដោយ​បាន​ប​ង្ហាញ​មុខ​ជន​សង្ស័យ​ជា​ឃាតករ​ឈ្មោះ​លុយ សុភ័ក្ត្រ​ ឱ្យ​អ្នក​កាសែត​បាន​ឃើញ​បាន​ថត​ម៉ា​សេរី​ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​​កុំ​ឱ្យ​មានអំពើ​បែប​នេះ​កើត​មាន​ទៀត​។

ព័ត៌​មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់​ បន្ទាប់​ពី​ចប់​សន្និ​សីទ៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព