ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​ពិនិត្យ​ស្តង់​មួយ​កន្លែង​ក្រោយ​ប៉ែ​ត​តាម​បណ្តឹង ហើយ​និយាយ​ថា ជា​ការ​ភាន់ច្រឡំ កាលពី​រសៀល​ថ្ងៃ​ទី​០៧ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ស្តង់​ផ្ទះល្វែង​ផ្សារ​រ៉ា​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​
ប៉ែ​ត ។

លោក​វង់ សារី មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ក្រុមហ៊ុន Zummer (​ទឹក​បន្ទាល​កន្ទុយក្រពើ​) បាន​ប្តឹង​ថា មាន​ស្តង់​មួយ​កន្លែង​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត សង្ស័យ​ស្តុក​ទំនិញ​ទឹក​ក​ន្ទៀ​ល​កន្ទុយ​ក្រពើ​នាំ​ចូល​ពី​ថៃ ។

កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ស្តង់​សង្ស័យ​ដោយ​ឆែកឆេរ​រក​ឃើញ​មានទឹក​បន្ទៀល​កន្ទុយក្រពើ ដែល​មាន​រូបរាង​ដប​ភិន
ភាគ​ស្រ​ដៀង​គ្នា តែ​ឈ្មោះ​ក្រុមហ៊ុន Spin ។ លោក​បាន​បញ្ជាក់​ថា ក្រោយ​ចុះ​ទៅ​ពិនិត្យ​យក​ដប​ទឹក​បន្ទាល​កន្ទុយក្រពើ  Zummer ពី​ស្នាក់​ការ​គយ និង​រដ្ឋាករ​ប៉ោយ​ប៉ែ​តម​ក​ផ្ទៀងផ្ទាត់​គ្នា គឺ​ស្រ​ដៀង​គ្នា​ពិតមែន តែ​ឈ្មោះ​ខុស​គ្នា​ក្រុមហ៊ុន Spin នេះ​ជា​ការ​ភាន់​ច្រឡំ។

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព