ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​បើករថយន្ត​បា​ឡែ​ន​​​​ឃើញ​រថយន្តមួយ​គ្រឿង​ទៀត​​បុក​រនាំង​ដែក​ក៏​បន្ថយល្បឿន​មើល​ស្រាប់តែ​មាន​ម៉ូតូ​២​គ្រឿង​បើក​ស្របគ្នា​ដែរ​ក្នុង​ស្ថាន​ភាពស្រវឹងស្រា​ផងមក​ដល់ច្រឡំ​ស្មាន​តែ​រថយន្ត​បាឡែនចង់​បើក​កៀរ​ម៉ូតូ​ខ្លួន​​ក៏​ស្រែក​ជេរ ​និង​បង្កជំ​លោះ​​​ដាក់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ កាល​ពីវេលា​ម៉ោង១ ​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ​មករា ​​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​​​ផ្លូវ​លេខ​៣៥២ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំកា​មន​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ស​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ ​​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​តែ​ខណៈ​មក​ដល់​ចំណុច​ស្តុ​បបូ​គោ​​​ឃើញ​រថយន្ត​មួយ​គ្រឿង​បុក​រនាំង​ដែក​រួច​បើក​រត់​គាត់​ក៏​បន្ថយល្បឿន​មើល ​តែ​ភ្លាម​នោះ​​មាន​បុរស​២​អ្នក​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​គុប​ជ្រុង​ និង​ម៉ូតូ​ស្គូពី​បើក​ស្រប​ទិស​​​រថយន្ត​ក្នុង​ល្បឿន​លឿន​ប៊ិះ​​​ប៉ះ​ជាមួយ​រថយន្ត​កំពុង​បន្ថយល្បឿន​នោះ​​ស្មាន​ថា រថយន្ត​ចង់​កៀរ​ម៉ូតូ​ខ្លួន​ក៏​បាននាំ​គ្នា​ជិះ​ដេញ​តាម​ និង​ស្រែក​ជេរ​ម្ចាស់​រថយន្ត​នោះ​ក៏​ឈប់​រថយន្ត​ប្រកែក​គ្នា​ និង​ប្រវាយប្រតប់​គ្នា​​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ និង​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​ ដោយ​ភាគី​ខាង​ម៉ូតូ​ស្រវឹងស្រា​និយាយ​គ្នា​មិន​ត្រូវ​សមត្ថកិច្ច​ក៏​បាន​ឃាត់​ម៉ូតូ​ និង​រថយន្ត​មក​ប៉ុ​សិ៍្តន​គ​បាលរ​ដ្ឋបាល​បឹង​កេងកង​១​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព