ជនជាតិ​ស្រីលង្កា​ច្រើន​នាក់​បាន​ចុះចូល​ជាមួយ​ក្រុម​ឧទ្ទាម ISIS នៅស៊ីរី

​ស្រីលង្កា​៖​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្រីលង្កា លោក Karunasena Hettiarahchi បាន​ថ្លែងថា ជនជាតិ​ស្រីលង្កា​យ៉ាងហោចណាស់​៣៦​នាក់​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី​ដើម្បី​ចូលរួម​ជាមួយ​ពួក​ឧទ្ទាម ISIS​។ នេះ​បើ​យោងតាម​ការផ្សាយ​ពី​សារព័ត៌មាន​ចិន​ស៊ិន​ហួ​។​

​លោក Karunasena Hettiarahchi បាន​បញ្ជាក់ថា មាន​ជនជាតិ​ស្រីលង្កា​ជាច្រើន​នាក់​បាន​ចាក​ចេញពី​ក្រុមគ្រួសារ​របស់ខ្លួន​ក្នុងនោះ​រួមមាន​ទាំង​ស្ត្រី និង​កុមារ​ផងដែរ​។ លោក​បន្តថា បើទោះបីជា​អ្នកដំណើរ​ទាំងនោះ បញ្ជាក់ថា ពួក គេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ព្យុហយាត្រា​ក្តី ប៉ុន្តែ​លោក​ជឿជាក់ថា ពួកគេ​មួយចំនួន​ធ្វើដំណើរ​ទៅក្នុង​គោល ដៅ​ចូលរួម​ជាមួយ​ពួក​ឧទ្ទាម ISIS​។​

​គួរ​បញ្ជាក់ថា លោក Abhu Shuraih Sailani ជា​ជនជាតិ​ស្រីលង្កា​ទីមួយ ដែល​បាន​ចូលរួម​ជាមួយ​ពួក​ឧទ្ទាម ISIS ហើយ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ការវាយប្រហា​រ​តាម​ដែនអាកាស​ក្នុងប្រទេស​ស៊ី​រី កាលពី​ខែកក្កដា កន្លងទៅនេះ​៕

ជនជាតិ​ស្រីលង្កា​ច្រើន​នាក់​បាន​ចុះចូល​ជាមួយ​ក្រុម​ឧទ្ទាម ISIS នៅស៊ីរី