គ្រូបង្វឹក Blackburn តាមទិញកីឡាករខ្លួនពី Norwich

ក្លិបលីកលំដាប់ទីពីរអង់គ្លេស Blackburn Rovers បានសម្រេចចុះកិច្ចសន្យាជាមួយខ្សែបម្រើស្លាប Elliott Bennett ពីក្លិប Norwich ក្នុងកិច្ចសន្យាលេងចំនួន ២ ឆ្នាំកន្លះ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ធ្វើការផ្ទេរដោយមិនត្រូវបានគេដឹងពីតម្លៃខ្លួនឡើយ។
1
នេះគឺជាលើកទីបីហើយដែល កីឡាករ Bennett នឹងទៅលេងក្រោមការដឹកនាំរបស់លោក Paul Lambert បន្ទាប់ពីលោកបានដឹកនាំនៅ Brighton និង Canaries។
Bennett បានបង្ហាញខ្លួនក្នុងការប្រកួតឲ្យ Norwich ចំនួន ៧៩ លើក ស៊ុតបញ្ចូលទីបានតែ ៣ គ្រាប់ប៉ុណ្ណោះ។ កាលពីដើមរដូវកាល កីឡាកររូបនេះត្រូវបានឲ្យទៅលេងនៅក្លិប Bristol City ជាលក្ខណៈខ្ចីជើង៕