Liverpool ចុះហត្ថ​លេខា​ជាមួយ Marko Grujic និង Kamil Grabara

ក្លិប Liverpool បាន​បំពេញការ​​ផ្ទេរ​ខ្សែ​បម្រើ​អន្តរ​ជាតិ​​ស៊ែ​ប៊ី Marko Grujic ក្នុង​តម្លៃ​ខ្លួន​៥,១​លាន​ផោន (ស្មើនឹង​៧,៥លាន​ដុល្លារ​អាមេ​រិក​ពីក្លិប Red Star Belgrade​។

liverpool-transfer

liverpool-transfrer-កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ​បាន​ចុះហត្ថ​លេខា​រយៈ​ពេល​៤​ឆ្នាំកន្លះ​នៅ​កីឡ​ដ្ឋាន Anfield ប៉ុន្តែ នឹង​ត្រូវ​ខ្ចី​ជើង​​ទៅកាន់​ក្រុម​កំពុងនាំ​មុខ​របស់ក្រប​ខ័ណ្ឌ​លីក​ស៊ែ​ប៊ីមួយនេះវិញ​រហូត​ដល់​​បញ្ចប់​រដូវកាលនេះ​។ Internazionale និង Chelsea សុទ្ធ​សឹង​ស្ថិត​ក្នុង​ចំណោមក្លិប​ដែល​ចាប់​អារម្មណ៍លើ Grujic ដែល​ជា​​សមា​ជិកក្រុម​ស៊ែ​ប៊ី ដែល​បាន​ឈ្នះពាន World Cup អាយុក្រោម​២០​ឆ្នាំ​កាល​ពី​ឆ្នាំមុន ប៉ុន្តែ ខ្សែ​បម្រើ​ដ៏ឆ្នើម​រូប​នេះ​បាន​ជ្រើស​រើស​យក​ក្លិប Liverpool ក្រោយពី​មានការ​អន្ត​រាគមន៍​ជា​ឯក​ជន​ពី​សំណាក់​លោក Jurgen Klopp​។ រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់​ក្នុង​ការ​ប្រកួតលីក​២១​លើក​សម្រាប់​ក្រុម Red Star នៅ​រដូវ​កាល​នេះ​។ លោក Klopp បាន​ប្រាប់​គេហ​ទំព័រ​របស់​ក្លិប​ថា៖ «យើង​ពិត​ជា​រីក​រាយ​ណាស់​ពីព្រោះ Marko គឺ​ជា​កីឡាករ​ដ៏​​មាន​ទេព​កោ​សល្យ ហើយ​យើង​បាន​​ត្រួត​ពិនិត្យ​លើ​​រូប​គេ​ជា​ច្រើន​លើក​។ នៅ​ពេល​ដែល​ខ្ញុំ​មក​ទីនេះ ការ​ស្វែង​រក​របស់​យើង​បាន​បង្ហាញ​ខ្ញុំ​​ឃើញ​ពី​កីឡាករ​ដ៏មាន​ទេព​កោ​សល្យ​ម្នាក់​ពីក្លិប Red Star Belgrade​»​។ ស្រប​ពេល​ជាមួយ​គ្នានេះ ក្លិប Liverpool នឹង​ចុះ​ហត្ថ​លេខា​ជាមួយនឹង​យុវ​ជន​ម្នាក់​ផ្សេង​ទៀត​គឺ អ្នក​ចាំ​ទីអន្តរ​ជាតិ​ប៉ូ​ឡូញ Kamil Grabara​។ កីឡាករ​វ័យ​១៦​ឆ្នាំ​រូបនេះ ដែល​​ឈាន​ចូល​វ័យ​១៧​ឆ្នាំ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ បាន​សាក​ល្បង​ហ្វឹកហាត់ជាមួយនឹងក្លិប Manchester United និង Manchester City ក្រោយ​ពី​ទទួល​បាននូវការ​ចាប់​អារម្មណ៍​​យ៉ាងខ្លាំង​នៅ​​ឯ​ក្លិប Ruch Chorzow ប៉ុន្តែ បាន​យល់​​ព្រម​​​ផ្ទេរ​​ទៅកាន់​កីឡ​ដ្ឋាន Anfield ក្នុង​តម្ល​ខ្លួន​ជា​បឋម​ចំនួន​២៥​ម៉ឺន​ផោន​​៕
ប្រភព​ព័ត៌មាន៖ The Guardian