Man Untd ទំនងជា​បរាជ័យ​ទិញ​ខ្សែប្រយុទ្ធ Southampton នៅ​ខែ​នេះ

ក្លិប​បិសាច​ក្រហម Manchester United បាន​បរាជ័យ​ក្នុង​ព្យាយាម​តាម​ទិញ​ខ្សែប្រយុទ្ធ​របស់ Southampton កីឡាករ Sadio Mane ដែល​ក្នុងតម្លៃ​ខ្លួន​មិនត្រូវ​បានបង្ហាញ។

belotelliគ្រូបង្វឹក​លោក Louis van Gaal ចង់​នាំយក តារា​អន្តរជាតិ​សេ​ណេ​ហ្គា​ល់ នេះ​មកកាន់​កីឡដ្ឋាន Old Trafford នៅ​ខែម​ករានេះ នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក ដើម្បី​មកជួយ​សង្គ្រោះ​រូបលោក ដែល​កំពុង​ត្រដាប់ត្រដួស ក្នុង​តំបន់​ប្រយុទ្ធ។ សារព័ត៌មាន​របស់ Sportsmail បាន​ចុះផ្សាយ​ដែរ​ថា មន្ត្រី​របស់​ក្លិប United បាន​ព្យាយាម​តាម ចរចា​កិច្ចសន្យា​នេះ ជាមួយ​សម​ភាគី​នៅ​កីឡដ្ឋាន Saints របស់ Southampton នា​សប្តាហ៍​នេះ ប៉ុន្តែ ក្លិប Southampton បានធ្វើ​ការបដិសេធ ការផ្តល់​តម្លៃ​ខ្លួន​របស់ United សម្រាប់​កីឡាករ​វ័យ ២៣ ឆ្នាំនេះ ប៉ុន្តែ បើកផ្លូវ​ឲ្យ​ចរចា សម្រាប់​ការផ្តល់​តម្លៃ​ខ្លួន​ម្តងទៀត នា​រដូវក្តៅ។ យ៉ាងណា មន្ត្រី​នៅ Old Trafford ត្រូវបាន​គេ​ប្រាប់ថា គ្មាន​លក្ខខណ្ឌ​ច្បាស់លាស់​ណាមួយ ដែល​កីឡាករ Mane មិនអាច​ផ្ទេរចេញ​បាន​នោះទេ សម្រាប់​នៅ​ខែ​នេះ៕