បិសាច​ក្រហម​ហៅ​ខ្សែ​ប្រយុទ្ធ Januzaj ពី Dortmund មកវិញ

ក្លិប​បិសាច​ក្រហម Manchester United បាន​កោះហៅ​កីឡាករ Adnan Januzaj ពី​ការខ្ចី​ជើង​រយៈពេល​វែង​របស់​ក្លិប​អាល្លឺម៉ង់ Borussia Dortmund មកវិញ។

januzarjUnited បានស្នើ​យក​កីឡាករ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៊ែលហ្សិក វ័យ ២០​ឆ្នាំ​នេះ​ត្រលប់​មក Old Trafford វិញ ដោយ​សារ​មិនសូវ​បាន​ចូល​លេង​នៅ​ទីនោះ។
Januzaj បានធ្វើការ​បង្ហាញខ្លួន​ត្រឹមតែ ១២ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្លិប​នៅ Bundesliga ហើយ​ជា​ជម្រើស ១១នាក់​ដំបូង​បានតែ ៣ប្រកួត​ប៉ុណ្ណោះ ខណៈ​កាល​នៅ United រូបគេ​បាន​ចូល​លេង ៤ ប្រកួត​និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឈ្នះ​ក្រុម Aston Villa កាលពី​ខែសីហា ឆ្នាំមុន មុនពេល​ចាកចេញ​ទៅលេង​ខ្ចី​ជើង។
សូម​បញ្ជាក់ថា កុងត្រា​លេង​របស់គេ​នៅ Old Trafford នឹង​បញ្ចប់​ដល់​ឆ្នាំ ២០១៨៕