លោក គួច ចំរើន ដាក់បញ្ជាឲ្យ ចៅសង្កាត់ផ្សាថ្មីទី៣ បង្ការ និងបង្ក្រាប អ្នកប្រើគ្រឿងញៀន

ភ្នំពេញ៖ លោកអភិបាល ខណ្ឌដូនពេញ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៩ និង០០ នាទី បានដាក់បញ្ជាឲ្យឃ្លាំមើល ក្នុងប្លុកមួយចំនួន នៅក្នុងសង្កាត់ផ្សារថ្មីទី៣ បង្ការ និង បង្ក្រាប អ្នកប្រើគ្រឿងញៀន ។

បើតាមប្រភពព័ត៌មានដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅព្រឹកនេះ បានឲ្យដឹងថា «លោកគួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យចៅសង្កាត់ផ្សាថ្មីទី៣ ដឹកនាំកម្លាំងចុះរដ្ឋបាល នៅក្នុងប្លុកតាន់ប៉ា ដើម្បីឃ្លាំមើល ខ្លាចមានអ្នកប្រើប្រាស់គ្រឿងញៀន ក្នុងតំបន់នោះ » ។

ប្រភពបានបន្តថា ក្នុងដំណើរប្រតិបត្តិការនោះ កម្លាំងសង្កាត់ដកហូតបាន នូវសម្ភារៈប្រើប្រាស់គ្រឿង ញៀនមួយចំនួន៕