Costa ​& Oscar ​ឈ្លោះ​គ្នា​​ពេល​ហាត់ តែ​បាន​មិត្ត​រួម​ក្រុម​ជួយ​បំបែក​


Costa ​& Oscar ​ឈ្លោះ​គ្នា​​ពេល​ហាត់ តែ​បាន​មិត្ត​រួម​ក្រុម​ជួយ​បំបែក​

ខ្សែ​ប្រយុទ្ធ​ Diego Costa ​និង​ខ្សែ​បម្រើ​ Oscar របស់​​ក្រុម​ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឈ្លោះ​គ្នា​នៅ​ពេល​ហ្វឹកហាត់​ នា​​ទីលាន​ Cobham ​តែ​ត្រូវ​បុគ្គលិក​របស់​ក្លិប​តោ​ខៀវ ជួយ​បំបែក​ចេញ​ពី​គ្នា​វិញ។

 

Costa ​& Oscar ​ឈ្លោះ​គ្នា​​ពេល​ហាត់ តែ​បាន​មិត្ត​រួម​ក្រុម​ជួយ​បំបែក​

 

​Daily Mirror បាន​លើក​ឡើង​ថា កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ Oscar ​បាន​ប្រជែង​យក​បាល់​ពី​ Costa ​អំឡុង​ពេល​ហ្វឹកហាត់​ ហើយ​ក្រោយ​មក​ក៏​កើត​ជា​ជម្លោះ​ចង់​វ៉ៃ​គ្នា​ ប៉ុន្តែ​​កីឡាករ​ទាំង​នាក់​រូប​នេះ ត្រូវ​បាន​បុគ្គលិក​របស់​ក្លិប​បំបែក​ចេញ​​ពី​គ្នា មុន​ពេល​ចូល​ទៅ​កាន់​បន្ទប់​ផ្លាស់​សំលៀក​បំពាក់។

 

​យ៉ាងណា ក្រោយ​ឮ​ដំណឹង​នោះ​ កីឡាករ​វ័យ​​២៤​ឆ្នាំ Oscar ក៏​បាន​ចេញ​មក​បក​ស្រាយ​នៅ​លើ​​បណ្ដាញ​សង្គម​​ និង​បញ្ជាក់​ថា​រឿង​នោះ គ្រាន់​តែ​ជា​ការ​ប្រជែង​គ្នា​ក្នុង​នាម​ជា​កីឡាករ​តែ​ប៉ុណ្ណោះ។

 

Oscar បាន​​​បន្ថែម​​ថា៖ “ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ Diego ​និង​ខ្ញុំ​គឺជា​មិត្ត​​​សំឡាញ់​ល្អ​បំផុត​នឹង​គ្នា យើង​ធ្លាប់​ចំណាយ​ពេល​ជា​ច្រើន​ទាំង​នៅ​លើ​ទីលាន​ និង​ក្រៅ​ទីលាន​ជាមួយ​គ្នា ហើយ​គ្រួសារ​របស់​ពួក​យើង​រាប់អាន​គ្នា​ល្អ​ណាស់។ យើង​​ទាំង​២​នាក់​ ពិត​ជា​គ្មាន​បញ្ហា​អ្វី​​នឹង​គ្នា​ទេ”៕

 

Costa ​& Oscar ​ឈ្លោះ​គ្នា​​ពេល​ហាត់ តែ​បាន​មិត្ត​រួម​ក្រុម​ជួយ​បំបែក​

 

Costa ​& Oscar ​ឈ្លោះ​គ្នា​​ពេល​ហាត់ តែ​បាន​មិត្ត​រួម​ក្រុម​ជួយ​បំបែក​

 

 

-ចុចអាន៖ ស្ងាត់ៗ Man Utd ត្រៀម​​៩៥​លាន​ដុល្លារ ​ទិញ​យក​​ Hazard

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bleacherreports | thesun