កែ វណ្ណៈ ត្រៀម​ចូល​រោង​ជាមួយ​ពេទ្យ​ស្រី អញ្ជើញ​ភ្ញៀវ ១០០​តុ

កែ វណ្ណៈ ត្រៀម​ចូល​រោង​ជាមួយ​ពេទ្យ​ស្រី អញ្ជើញ​ភ្ញៀវ ១០០​តុ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ក្រសួង​ការពារជាតិ កែ វណ្ណៈ បាន​បង្ហាញ​ភាព​ក្លាហាន​លាត​ត្រដាង​ស្នេហ៍​ពិត​ហើយ និង​សម្រេច​ចិត្ត​ចូល​រោង​ការ​ក្នុង​ខែ​មីនា​ខាង​មុខ​ជាមួយ​នារី​ជា​គ្រូ​​​ពេទ្យ​ម្នាក់​នៅ​គ្លីនិក​សម្ភពបញ្ញា និង​គ្រោង​អញ្ជើញ​ភ្ញៀវ​ទាំង​សង​ខាង​រហូត​ដល់​ទៅ ១០០​តុ។

 

កែ វណ្ណៈ ត្រៀម​ចូល​រោង​ជាមួយ​ពេទ្យ​ស្រី អញ្ជើញ​ភ្ញៀវ ១០០​តុ

 

វណ្ណៈ បាន​និយាយ​ថា​ គូ​អនាគត​របស់​ខ្លួន​ដែល​ត្រៀម​ចូល​រោងការ​ជាមួយ​គ្នា​នោះ​ឈ្មោះ សូវ ឡាលីន។ នាង​ជា​អ្នក​ស្រុក​មក​ពី​ខេត្ត​តាកែវ ប៉ុន្តែ​ពេល​នេះ​កំពុង​​បំពេញ​ការងារ​ជា​ពេទ្យ​ស្រី​ម្នាក់​នៅ​គ្លីនិក​សម្ភពបញ្ញា។ ខ្សែ​ប្រយុទ្ធ​ក្លឹប​ក្រសួង​ការពារ​ជាតិ​រូប​នេះ បាន​បន្ថែម​ទៀត​ថា តាម​ពិត​ស្នេហា​រវាង​របស់​ខ្លួន និង​​អ្នក​គ្រូ​ពេទ្យ​​​បាន​កើត​​​ឡើង ២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​ហ៊ាន​លាត​ត្រដាង​ការ​ពិត។

 

«តាម​ពិត​ទៅ ខ្ញុំ​ស្រលាញ់​គ្នា ២​ឆ្នាំ​ហើយ​បង តែ​មិន​ហ៊ាន​បង្ហាញ​ខ្លាំង ឬ​ក៏​បង្ហោះ​តាម Facebook ព្រោះ​ខ្លាច​គេ​រិះ​គន់ ឬ​មាន​រឿង​អី​កើត​ឡើង។ ឥឡូវ​យើង​សម្រេច​ចិត្ត​ច្បាស់​ថា ​រៀបការ ព្រោះ​កាន់​តែ​ចាស់​ៗ​រៀង​ខ្លួន​ហើយ»។ វណ្ណៈ បញ្ជាក់​ប្រាប់ Sabay។

 

អាពាហ៍ពិពាហ៍​រវាង​កីឡាករ​បាល់​ទាត់ ជាមួយ​​ពេទ្យ​ស្រី​រូប​ស្រស់ នឹង​ធ្វើ​ឡើង​នៅ​​ខេត្ត​តាកែវ​ ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៦ នេះ។ គ្រួសារ​ទាំង​សង​ខាង​គ្រោង​អញ្ជើញ​ភ្ញៀវ ១០០​តុ ដែល​ក្នុង​នោះ ខាង​ស្រី ៩០​តុ ឯ​ខាង​ប្រុស ១០​តុ។ វណ្ណៈ បាន​បញ្ជាក់​ថា ភ្ញៀវ​របស់​ខ្លួន​ភាគ​ច្រើន​ជា​កីឡាករ​បាល់​ទាត់ ព្រោះ​ធ្លាប់​ប្រលូក​ក្នុង​អាជីព​នេះ​​ច្រើន​ឆ្នាំ​មក​ហើយ។ ក្រោយ​រៀបការ​រួច អ្នក​ទាំង​ពីរ​នឹង​បន្ត​អាជីព​ដូច​សព្វ​ថ្ងៃ​ដដែល គ្មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ៕

 

កែ វណ្ណៈ ត្រៀម​ចូល​រោង​ជាមួយ​ពេទ្យ​ស្រី អញ្ជើញ​ភ្ញៀវ ១០០​តុ
 

កែ វណ្ណៈ ត្រៀម​ចូល​រោង​ជាមួយ​ពេទ្យ​ស្រី អញ្ជើញ​ភ្ញៀវ ១០០​តុ
 

អត្ថបទ៖ គង់ វិសាល
រូប​ថត៖ ផ្ដល់ឲ្យ ​