ដា​ឡែ​ន សាលី លី​លី សម្ភាស​ជាប់ អភ័ព្វ​តែ ទិ​ត្យ វិច្ឆិកា​

​យោងតាម​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សមាគមន៍​សិល្បករ​ខ្មែរ​បាន​ប្រាប់​ឱ្យដឹងថា កាលពី ថ្ងៃទី​០៥ ខែមករា កន្លងមកនេះ តារាចម្រៀង​បួនរូប​បាន​សម្ភាស​នៅ​ស្ថាន​ទួត​សហរដ្ឋអាមេរិក ដើម្បី​សុំ​ទិដ្ឋាការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​នេះ នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ប្រភព​ដដែល នេះ​បាន​បន្តថា ក្នុងចំណោម​តារាចម្រៀង​ទាំង​បួន​រូបនោះ​មាន លោក​មាស សាលី ទិ​ត្យ វិច្ឆិកា ឆៃលី​ដា​ឡែ​ន និង​កញ្ញា លី​លី ប៉ុន្តែ​អ្នក​ទាំង​បួនរូប​នេះ សម្ភាស​ជាប់ តែ​បីនាក់​ទេ​គឺ ឆៃ លីដា​ឡែ​ន លី​លី និង​លោក មាស សាលី រីឯ​លោក ទិ​ត្យ វិច្ឆិកា បាន​សម្ភាស​ធ្លាក់​។

​លទ្ធផល​តារាចម្រៀង​បី​រូប​សម្ភាស​ជាប់​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​នេះ ស្រប ពេល ដែល​តារាចម្រៀង យ៉ុង ច័ន្ទ​សុធាវី បាន​រត់គេច​មិន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​និង​ចាប់អារម្មណ៍​នោះ ក្នុងចំណោម​អ្នកសិល្បៈ​ទាំង​បួន​នាក់ ដែល​ចូលទៅ​សម្ភាស នៅ​ស្ថានទូត​អាមេរិក​នោះ​គឺមាន​តែ ទិ​ត្យ វិច្ឆិកា តែ​ម្នាក់​ប៉ុណ្ណោះ ដែល​សម្ភាស​ធ្លាក់​។​ធ្វើ​ឲ្យ ទិ​ត្យ វិច្ឆិកា មិន​សប្បាយចិត្ត រហូត​មាន​ពត៌មាន​ថា លោក​មានបំណង​សម្លាប់ខ្លួន ថែម​ទៀតផង​។​អ្នកយក​ពត៌មាន​រប​ស់​យើង មិនអាច​ទាក់ទង​លោក ទិ​ត្យ វិច្ឆិកា ដើម្បី​សួរនាំ​ពី​រឿងនេះ​បានឡើយ ដោយ​ទូរស័ព្ទ​របស់លោក​មិនអាច​ទំនាក់ទំនង​បាន​។​

ដា​ឡែ​ន សាលី លី​លី សម្ភាស​ជាប់ អភ័ព្វ​តែ ទិ​ត្យ វិច្ឆិកា​
លោក ទិ​ត្យ វិច្ឆិកា

ពាក់ព័ន្ធ​នឹង​ករណី ដែល​អ្នកសិល្បៈ​ខ្មែរ​រត់គេចខ្លួន​នៅ​សហរដ្ឋអាមេរិក​នោះ លោក សុះ ម៉ាច ប្រធាន​សមាគមន៍​សិល្បករ​ខ្មែរ បាន​ប្រាប់ថា រឿងរ៉ាវ យ៉ុង ច័ន្ទ​សុធាវី រត់គេច​នោះ ពិតជា ធ្វើឱ្យ មាន​ផលប៉ះពាល់​ដល់​អ្នកសិល្បៈ​ដែល​ចេញ​ចេញដំណើរ​ទៅ​សម្តែង​ក្រោយៗ​ពិតជា​មាន​ផល​ពិបាក​ជាមិនខាន​៕ ប្រមាញ់ តារា​

ដា​ឡែ​ន សាលី លី​លី សម្ភាស​ជាប់ អភ័ព្វ​តែ ទិ​ត្យ វិច្ឆិកា​
លោក មាស សាលី

ដា​ឡែ​ន សាលី លី​លី សម្ភាស​ជាប់ អភ័ព្វ​តែ ទិ​ត្យ វិច្ឆិកា​
ឆៃ លីដា​ឡែ​ន

ដា​ឡែ​ន សាលី លី​លី សម្ភាស​ជាប់ អភ័ព្វ​តែ ទិ​ត្យ វិច្ឆិកា​
​កញ្ញា លី​លី