តើមានបញ្ហាដែរ​ឫទេ? បើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​ជាតិ​អាល់កុល

បើនិយាយពីជាតិអាល់កុល អ្នកប្រហែល​ជា​ដឹង​ហើយថា វា​សំដៅ​លើ​គ្រឿង​ស្រវឹង​ ប៉ុន្តែក៏មិនមែន​មាន​តែ​គ្រឿង​ស្រវឹង នោះ​ទេ​ដែល​មាន​ជាតិ​អាល់​កុល​នោះ។ តាមពិតទៅវាជា​ចម្ងល់មួយ​ដែល​ធ្លាប់​មាន​ការ​លើក​ឡើង យកមកចោទសួរជាច្រើនដង មកហើយក៏ប៉ុន្តែវានៅតែមិនទាន់មានការបកស្រាយណាមួយ នៅ​ឡើយទេ។ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយមួយបានបង្ហាញថាស្រ្តីដែលមាន ផ្ទៃពោះគួរចៀសវាង​ការ ទទួលទានសារជាតិអាល់កុល។

តើមានបញ្ហាដែរ​ឫទេ? បើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​ជាតិ​អាល់កុល

បើតាមការប្រាប់ឱ្យដឹង ពីសារពត៌មានបរទេសមួយ បានឱ្យដឹងថាការទទួលទានជាតិអាល់កុល​របស់ម្តាយ​ដែល កំពុងពពោះអាចជះឥទ្ធិពល អាក្រក់ដល់ទារកនៅក្នុងផ្ទៃបាន។ បើតាមការស្រាវជ្រាវជាធម្មតា ជាតិ​អាល់​កុលវាបានប៉ះ ពាល់សុខភាពខ្លះរួចទៅហើយ រីឯស្រ្តីដែលមានផ្ទៃពោះ វានឹងធ្វើឱ្យទារកនៅក្នុង ផ្ទៃ​អាច​នឹងមានសុខភាព ខ្សោយដែលធ្វើឱ្យគេប្រឈមមុខនឹងជម្ងឺខ្ពស់។ បើតាមលោក Lana Popova មក​ពីមជ្ឈមណ្ឌល Addiction and Mental Health នៅឯទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា បានបញ្ជាក់ទៀត​ថា គ្រឿងស្រវឹងអាចប៉ះពាល់ដល់ការលូតលាស់របស់ ទារកនៅក្នុងផ្ទៃដែល អាចធ្វើឱ្យសរីរាង្គ ឫប្រព័ន្ធ ណា​មួយរបស់ទារក លូតលាស់មិនបាន ពេញលេញ។

តើមានបញ្ហាដែរ​ឫទេ? បើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​ជាតិ​អាល់កុល

ការស្រាវជ្រាវបានបង្ហាញ ថាជាតិអាល់កុលបានជះឥទ្ធិពលមួយចំនួនដល់ស្រ្តី កំពុងពពោះ​ដែលជាកត្តា ធ្វើឱ្យម្តាយមានភាពតានតឹងក្នុងអារម្មណ៍ជាដើម។ ប្រសិនបើម្តាយទទួលទាន ជាតិអាល់កុល​ដូច​ជា​សា្រ​នោះ វានឹងមានផលប៉ះពាល់ដោយសារ កត្តាហ្សែន និងសមត្ថភាព របស់រាងកាយដែល ត្រូវធ្វើការ​បំបែក​ជាតិអាល់កុលទាំងម្តាយ និងទារក។ តាមការសិក្សាបានបង្ហាញថា វាអាចនឹងមានផល ប៉ះពាល់ដល់​ប្រព័ន្ធ​ទាំងអស់នៃសារពាង្គកាយ របស់ទារកដូចជា ប្រព័ន្ធប្រសាទ ភ្នែក បេះដូង ប្រព័ន្ធរំលាយអាហារ គ្រោងឆ្អឹង ប្រព័ន្ធដង្ហើម ជាដើម។ មិនត្រឹមតែប៉ុណ្ណោះវាអាច ធ្វើឱ្យម្តាយប្រឈមមុខនឹងជម្ងឺថ្លើម​ខ្ពស់ជាង​ធម្មតា ថែមទៀតផងបើតាមការ បញ្ជាក់ពីក្រុមគ្រូពេទ្យជំនាញ។

តើមានបញ្ហាដែរ​ឫទេ? បើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​ទាន​ជាតិ​អាល់កុល

នេះជាការព្រមានមួយដល់ ស្រ្តីដែលអាចនឹងក្លាយ ជាម្តាយនិងស្រ្តីដែលកំពុង​ពពោះត្រូវតែមាន​ការយល់​ដឹង ប្រសិនបើចង់បានបុត្រធីតា មានសុខភាពល្អត្រូវ ជៀសវាងការទទួលទានជាតិអាល់កុល មិន​ថា​តិច​ឫ​ច្រើន​ក្តី។

  • សូមចុចទីនេះ ដើម្បី Subscribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Panhabot
  • 10:36 AM, 08 January
  • ប្រភព: NDTV
  • Tag: សុខភាព