​Apple ​ទិញ​យក​កម្មវិធី​​វិភាគ​​អារម្មណ៍​របស់​មនុស្ស​

​Apple ​ទិញ​យក​កម្មវិធី​​វិភាគ​​អារម្មណ៍​របស់​មនុស្ស​

យោង​តាម​របាយការណ៍​របស់ The Wall Street Journal ក្រុមហ៊ុន Apple ទើប​បាន​ប្រកាស​ទិញ​យក​កម្មវិធី​ Emotient ដែល​ជា​កម្មវិធី​អាច​វិភាគអារម្មណ៍​របស់​មនុស្ស​បាន។

 

​Apple ​ទិញ​យក​កម្មវិធី​​វិភាគ​​អារម្មណ៍​របស់​មនុស្ស​

 

Emotient ​ជា​បច្ចេកវិទ្យា​មួយ​ដែល​​ដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​សម្រួល​ដល់​វិស័យ​មួយ​ចំនួន ​ដូច​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​និង​ ​សុខាភិបាល​។ Emotient អាច​វិភាគ​ដឹង​អារម្មណ៍​ដែល​បុគ្គល​នានា​មាន​ដែល​បង្ក​ជា​ភាព​ងាយ​ស្រួល​ដល់​អ្នក​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​តម្រូវ​តាម​អតិថិជន​ចំ​គោល​ដៅ ហើយ​វា​ក៏​ងាយ​ស្រួល​ដល់​គ្រូ​ពេទ្យ​ក្នុង​ការវិភាគ​ទៅ​លើ​អារម្មណ៍​របស់​អ្នក​ជំងឺ​ផង​នោះ​។

 

 
ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ techinsider