ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​

ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​

អ្នក​ចាំ​ហែក​​សំបុត្រ​តាម​ឡាន​ក្រុង​​​​​សាធារណៈ ​ ម្នាក់​​នៅ​ប្រទេស​ថៃ ថ្មី​ៗ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​​ដោយ​សារ​រូប​រាង​ ស្អាត​ សង្ហា​ និង​ធ្វើ​ឲ្យ​នារី​ៗ​​ចូល​ចិត្ត​ឡើង​ជិះ​លើ​ឡាន​ក្រុង​សាធារណៈលេខ ៤៤ ច្រើន។

 

ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​
 

កំលោះ​ អ្នក​ហែក​សំបុត្រ​​លើ​ឡាន​ក្រុង​សាធារណៈ​លេខ ៤៤ ឈ្មោះ Nithiroj Akkanonpat វ័យ​២១​ឆ្នាំ ហៅ​ក្រៅ ថា Ley-o ត្រូវ​បាន​អ្នក​ដំណើរ​​តាម​ឡាន​ក្រុង​ថត​រូប​គេ រួច​បង្ហោះ​លើ​អ៊ីនធឺណិត ធ្វើ​​ឲ្យ​Ley-o ល្បី​និង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង។

 

តាម​សារព័ត៌មាន​ថៃ Daily News ដែល​បាន​​សម្ភាសន៍​ផ្ទាល់​ជា​មួយ​ Ley-o បាន​ឲ្យ​ដឹង​ថា រូប​គេ​ផ្ទាល់​បាន​ធ្វើ​ការ​ជា​អ្នក​ហែក​សំបុត្រ​ឡាន​ក្រុង តាំង​ពី​នៅ​រៀន​ថ្នាក់​​ វិទ្យាល័យ​មក រហូត​ដល់​​សព្វថ្ងៃ​ រូប​គេ​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ។ Ley-o បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ គ្រួសារ​គេ​ជា​ម្ចាស់​​គ្រប់​គ្រង​ក្រុមហ៊ុន​ឡាន​ក្រុង ប៉ុន្តែ​ គេ​មាន​តួនាទី​ជា​អ្នក​ហែក​សំបុត្រ​ធម្មតា និង​ទទួល​បាន​ថ្លៃ​ឈ្នួល​ដូច​​បុគ្គលិក​​​ធម្មតា​ផ្សេង​ៗ​ទៀត​ដែរ។

 

ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​
 

“ពី​ដំបូង ខ្ញុំ​គិត​ថា​ ការងារ​ខ្ញុំ​គួរ​ឲ្យ​ខ្មាស​គេ​ណាស់ ប៉ុន្តែ​ឥលូវ​នេះ​ ខ្ញុំ​​បាន​ដឹង​ថា គ្មាន​អ្វី​គួរ​ឲ្យ​ខ្មាស​អៀន​ទៀត​ទេ ដរាប​ណា​​អ្នក​ប្រកប​ការងារ​ត្រឹម​ត្រូវ​និង​សុចរិត”។ នេះ​បើ​តាម​សម្ដី​របស់ Ley-o។

 

សព្វ​ថ្ងៃ​ Ley-o ​​រៀន​​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ Rajamangala នៃ​សង្កាត់ ​Phra Nakhon ក្រុង​បាងកក​និង Ley-o ធ្វើ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​ឡាន​ក្រុង រៀង​រាល់​ថ្ងៃ សៅរ៍​ -អាទិត្យ និង​​មាន​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​ថត​ម៉ូដែល​ផង​ដែរ៕

 

ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​
ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​
 

ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​
ទៅ​​មើល​និស្សិត​កំលោះ​ថៃ ​ការងារ​ក្រៅ​ម៉ោង​ជា​អ្នក​​ចាំ​ហែក​សំបុត្រ​​ឡាន​ក្រុង​
 

ចុចអាន៖ មក​ជួប​ក្រមុំ​ប្រេស៊ីល​មុខ​ដូច​តួ​តុក្កតា Elsa បេះបិទ​ក្នុង​រឿង​ “Frozen”

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ coconuts, dailynews​​