រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី មក​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ពីថ្ងៃ​ទី ១៣-១៤ មករា

ភ្នំពេញ: ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាសថា រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម របស់​ប្រទេស​ហុង​គ្រី លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ ( Péter Szijjártó ) នឹង​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។ ដំណើរ​ទស្សនកិច្ច​រប​ស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី រយៈពេល​ពីរ​ថ្ងៃ នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់​ទំនងជា​ប្រពៃណី ដែលមាន​ស្រាប់ និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ហុង​គ្រី​។

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​៨​មករា​នេះ បង្ហាញថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​ជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​។ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។ ក្រៅពីនេះ លោក ពិ​ទ័​រ ហ្ស៊ី​ហ្សា​រ​តូ នឹង​អញ្ជើញ​ទៅ​ទស្សនា​អគារ​ពាណិជ្ជ​មេគង្គ​កម្ពុជា​-​ហុង​គ្រី​៕​

រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី មក​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ពីថ្ងៃ​ទី ១៣-១៤ មករា