ប៉ូលិស ចាប់ខ្លួន​យុវជន​ម្នាក់ ដែល​បាន​គំរាម​សម្លាប់​នាយករដ្ឋមន្ត្រី តាម​ហ្វេ​ស​ប៊ុ​ក​

ភ្នំពេញ: ​យុវជន​ម្នាក់ ជា​បុគ្គលិក​ធនាគារ ស្ថាបនា នៅ​ខេត្តកំពង់ធំ ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ធំ ចាប់ខ្លួន បញ្ជូន​មកកាន់​តុលាការ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​។ យុវជន​នោះ ត្រូវបាន​ចាប់ខ្លួន ពីបទ​គំរាម​សម្លាប់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន តាម​ហ្វេ​ស​ប៊ុ​ក​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា យុវជន​នោះ មានឈ្មោះ សំអន់​ អាយុ ២៨​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦​មករា នៅ​ឃុំ​កោះ ស្រុក​សន្ទុក ខណៈ​រូបគេ កំពុង​ចុះ​ធ្វើការ​តាម​ភូមិ​។ ក្រោយពី​ចាប់ខ្លួន ប៉ូលិស​ខេត្តកំពង់ធំ បាន​បញ្ជូន​យុវជនជាប់ចោទ មកកាន់​ក្រសួង​មហាផ្ទៃ ដើម្បី​បន្ត​សួរនាំ និង​បញ្ជូនបន្ត​ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​