ធ្វើ​ស​ន្និសិទ​បង្ហាញមុខ​ឃាតករ​សម្លាប់​១​គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ ​

ព្រះសីហនុ: ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ថ្លែង​ឲ្យដឹង ថា ជនដៃដល់​ដែល​កាប់សម្លាប់​ជនរងគ្រោះ មួយ​គ្រួសារ​មាន​គ្នា ៧​នាក់បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​អាយុ​១៣​ឆ្នាំ នៅ​តំបន់​ក្បាលឆាយ ខេត្តព្រះសីហនុ គឺ​ដោយសារតែ​ជម្លោះ​សត្វ​មាន់​មួយ​ក្បាល​តែប៉ុណ្ណោះ​។​

 ការ​ថ្លែងប្រាប់​ឲ្យ​ដឹង​ខាងលើនេះ ធ្វើឡើង​នៅក្នុង​ស​ន្និសិទ​កាសែត​នា​ព្រឹក​ថ្ងៃទី​៨ខែមករា ឆ្នាំ​២០១៦ នេះ បង្ហាញមុខ​ឃាតក​ដែល​ទើបនឹង​ចាប់បាន​កាលពី​ម្សិលមិញ​។​

​សម្រាប់​ករណី​ឃាត​កម្មនេះ ត្រូវបាន​លោកស្នងការ​ប្រាប់ថា ជា​រឿង​គំនុំ​ខឹង​ជេរ​រឿងជម្លោះ​សត្វ​មាន់​មួយ​ក្បាល នៅផ្ទះ​ជិតខាង​គ្នា ហើយ​ជនសង្ស័យ​ធ្លាប់ជាប់ពន្ធនាគារ និង​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ជាច្រើន​ផងដែរ នាពេល​កន្លងទៅ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​កាប់សម្លាប់​ផ្តាច់​ពូជ​នោះ បានកើត​ឡើង កាលពី​វេលាម៉ោង ១ និង ៣០ នាទី យប់​ថ្ងៃទី​២៩ ខែធ្នូ ២០១៥ នៅ​ភូមិ​១ សង្កាត់​១ ខេត្ត​-ក្រុងព្រះសីហនុ ខណៈ​ប្តី និង​ជា​ឪពុក ចេញទៅ​នេសាទ​បាត់​។​

​លោកស្នងការ បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង ៧​នាក់ (​ប្រុស​២​ស្រី​៥) រួមមាន ទី​១ជីដូន​អាយុ​៦៥​ឆ្នាំ​មិន​ស្គាល់ឈ្មោះ របួស​ក្បាល​ធ្ងន់ ទី​២ ឈ្មោះ អ៊ុំ ផាន់​ណា ភេទ​ស្រីអាយុ​៣២​ឆ្នាំ​ស្លាប់ ទី​៣ ឈ្មោះ គង់ ផាន់​ណា​រី​ន​អាយុ​១៣​ឆ្នាំ​ភេទ​ស្រី​ស្លាប់ ទី​៤ឈ្មោះ គង់ ផាន់​ណា​រី ភេទ​ស្រី​អាយុ​១០​ឆ្នាំ របួស​ក្បាល​ធ្ងន់ ទី​៥ ឈ្មោះ គង់ ផាន់​ណាសុន ភេទ​ប្រុស​អាយុ​៥​ឆ្នាំ របួស​ក្បាល​ធ្ងន់​ទី​៦ ក្មេងប្រុស​មិន​ស្គាល់ឈ្មោះ អាយុ​៣ឆ្នាំ របួស​ក្បាល​ធ្ងន់ និង​ទី​៧ ក្មេងស្រី​មិន​ស្គាល់ឈ្មោះ អាយុ​១​ឆ្នាំ​។​បច្ចុប្បន្នជនសង្ស័យ​ជា​ឃាតក ត្រូវបាន​កម្លាំង​ជំនាញ កំពុង​សាកសួរ និង​ចាត់ការ​តាមនីតិវិធី​៕​