ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ៥៣​ម៉ឺន​តោន រីឯ​ផែនការ ១​លាន​តោន មិនអាច​សម្រេច​បានទេ​

ភ្នំពេញ: ​របាយការណ៍​ចេញផ្សាយ​ដោយ​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​ប​ពេញ​បែបបទ​នាំចេញ​អង្ករ បាន​បង្ហាញថា នៅ​ឆ្នាំ​២០១៥ កន្លងមកនេះ អង្ករ​របស់​កម្ពុជា នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស បាន​ចំនួន ៥៣៨.៣៩៦ តោន​។ ពោលគឺ​កើនឡើង ៣៩,១០% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមាន​ចំនួន​ត្រឹមតែ ៣៨៧.០៦១ តោន​ប៉ុណ្ណោះ​។​

​បើតាម​របាយការណ៍​នេះ ផែនការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ជំរុញ​ការនាំ​អង្ករ​ចេញ​ឲ្យ​បាន​យ៉ាងហោចណាស់ ១ លាន​តោន នៅ​ឆ្នាំ​២០១៥ គឺ​មិនអាច​សម្រេចបាន​នោះទេ​។​

​តាម​របាយការណ៍​ដដែល កាលពី​ឆ្នាំ​២០១៤ កម្ពុជា​នាំចេញ​អង្ករ​សរុប ចំនួន ៣៨៧.០៦១ តោន​។ ឆ្នាំ​២០១៣ ចំនួន ៣៧៨.៨៥៦ តោន​។ ឆ្នាំ​២០១២ ចំនួន ២០៥.៧១៧ តោន និង​ឆ្នាំ​២០១១ ចំនួន ២០១.៨៩៩ តោន​៕​

ឆ្នាំ​២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង ៥៣​ម៉ឺន​តោន រីឯ​ផែនការ ១​លាន​តោន មិនអាច​សម្រេច​បានទេ​