ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ថៃ ៖ កំណើនសេដ្ឋកិច្ច​ថៃ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​កំណើន​កម្ចី​គ្រួសារ​កាន់តែ​ខ្ពស់ និង​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​មាន​កម្រិត​ទាប ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ពី​ធនាគារពិភពលោក ។

អ្នក​ផ្តល់​កម្ចី​អភិវឌ្ឍន៍​សកល​បាន​មាន​ប្រសាសន៍​ថា ៖ « កំណើនសេដ្ឋកិច្ច​ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ធ្លាក់​ចុះ​ដល់​២% បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​មាន​អត្រា​ដល់​ទៅ​២,៥% ដែល​មាន​បំណុល​គ្រួសារ​ខ្ពស់​ធ្វើ​ឲ្យ​ការ​ទិញ​ទំនិញប្រើប្រាស់ និង​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ខ្សោយ » ។

បើ​យោង​តាម​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​បាន​ប៉ាន់​ប្រមាណ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ជា​មធ្យម​អាច​កើនឡើង ២,៤% នៅ​ឆ្នាំ​២០១៨ ។
នា​ពេល​ថ្មី​ៗ​នេះ ធនាគារ​ថៃ​បាន​កាត់​បន្ថយ​ការ​ព្យាករ​ទៅ​លើ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ពី​៣,៧% មក​ត្រឹម​៣,៥% ដោយសារ​តែ​ប្រទេស​ថៃ​អាច​រង​ហានិភ័យ​លើ​បញ្ហា​គ្រោះ​រាំង​ស្ងួត ការ​ប្រែប្រួល​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​ពង្រីក​វិសាលភាព​គោលនយោបាយ​រូបិយ​វត្ថុ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន ។

ដោយឡែក ធនាគារកណ្តាល​បាន​ដំឡើង​ការ​ព្យាករ​ទៅ​លើ​កំណើនសេដ្ឋកិច្ច​ថៃ​ពី​២,៧% ទៅ​២,៨% សម្រាប់​ឆ្នាំ​២០១៥ ដែល​ជា​លទ្ធផល​នូវ​ការ​ចំណាយ​សាធារណៈ និង​ការ​ប្រើប្រាស់​ឯកជន ។

ធនាគារពិភពលោក​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ជាង​អ្វី​ដែល​គេ​បាន​រំពឹង​ទុក​នេះ ធ្វើ​ឲ្យ​ប្រទេស​ថៃ​រង​នូវ​ហានិភ័យ​លើ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ខណៈ​ដែល​លទ្ធភាព​នៃ​ការ​ប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​កាន់តែ​ខ្ពស់ និង​ការ​ផ្តល់​ឥណទាន​កាន់តែ​មានការ​ព្រួយបារម្ភ ។ ក្នុង​នោះ​ដែរ គេ​និយាយ​ថា ការ​ឲ្យ​តម្លៃ​ទៅ​លើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការ​រំពឹង​ទុក​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់តែ​ចុះ​ខ្សោយ​ដូច​គ្នា ។

ធនាគារពិភពលោក​លើក​ឡើង​ថា ការ​ធ្វើ​កំណែទម្រង់​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ រួម​ទាំង​វិធានការ​ក្នុង​ការ​ពង្រឹង​តម្លាភាព និង​អភិបាលកិច្ច អាច​កាត់​បន្ថយ​ហានិភ័យ​សារពើពន្ធ​នៅ​ប្រទេស​ចិន ថៃ និង​វៀតណាម​នៅ​ឆ្នាំ​បន្ត​ទៀត ។

កំណើនសេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​បាន​គេ​ព្យាករ​ថា នៅ​ឆ្នាំ​នេះ​នឹង​ធ្លាក់​ចុះ​ពី​៦,៤% ដល់​៦,៣% ដែល​នេះ​ជា​ការ​ប៉ាន់​ប្រមាណ​កាលពី​ឆ្នាំ​មុន ។ ជាង​នេះ​ទៀត ការ​ពង្រីក​វិសាលភាព​ក្នុងស្រុក​របស់​ចិន​រំពឹង​ថា នឹង​អាច​កើនឡើង​ពី​៦,៧% ដល់​៦,៩% នៅ​ក្នុង​ឆ្នាំ​២០១៥ ។

ជាមួយ​គ្នា​នេះ​ដែរ បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ដែល​មិន​រាប់​បញ្ចូល​ប្រទេស​ចិន ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​មាន​កំណើនសេដ្ឋកិច្ច​៤,៨%​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន គឺ​មាន​ត្រឹមតែ​៤,៦% ប៉ុណ្ណោះ ។

ធនាគារពិភពលោក​បន្ត​ទៀត​ថា ការ​រើប​ឡើង​យឺត​នៃ​កំណើនសេដ្ឋកិច្ច​នេះ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​អាច​ប៉ះប៉ូវ​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​ចំណោម​សមាជិក​អាស៊ាន ។
ទោះជា​យ៉ាងណា គេ​និយាយ​ថា ថៃ​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ងើបឡើង​វិញ​នៃ​ការ​ពង្រឹង​សេដ្ឋកិច្ច​, តម្លៃ​ថាមពល​ទាប​, ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថិរភាព​នយោបាយ និង​ការ​បន្ត​លក្ខណៈ​អនុគ្រោះ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​សកល ទោះបីជា​មានការ​រឹត​បន្តឹង​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​សហរដ្ឋអាមេរិក​ក្តី ។

បើ​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ភាព​ចុះ​ខ្សោយ​នៃ​សេដ្ឋកិច្ច​នៅ​តាម​ទីផ្សារ​ដ៏​មាន​សក្តានុពល នឹង​ដាក់បន្ទុក​លើ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​នៅ​តែ​អាច​កើនឡើង​ក្នុង​អត្រា​២,៩% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន គឺ២,៤% ៕​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព