វិធីស្រួលៗ! អាច​កម្ចាត់​រោម​ពុកមាត់ដោយគ្មាន​ការឈឺចាប់

ជាទូទៅ​គ្រប់ស្ត្រីតែងគិតថា ការកម្ចាត់​​រោមមុខ​ជាវិធីដែលមាន​ការឈឺចាប់ និងពិបាកខ្លាំង​បំផុត។ ទោះជា​យ៉ាងណា អ្វីដែល​អ្នកគិតថា ពិបាក វាលែង​ជាបញ្ហា​សម្រាប់អ្នក​ទៀត​ហើយ ឱសថបុរាណមួយប្រភេទនេះ​មានប្រសិទ្ធិភាពល្អបំផុត​ក្នុងការកម្ចាត់រោម​នៅលើផ្ទៃមុខដោយគ្មាន​ការឈឺចាប់អ្វី​ទាំងអស់។ 
មានស្រ្តីជាច្រើនបានប្រឈមមុខ​ជាមួយនឹងបញ្ហារោមដុះច្រើនពេក​នៅលើផ្ទៃមុខ ដូច្នេះហើយ​ទើបពួកគេព្យាយាមស្វែងរកគ្រប់​វិធីផ្សេងៗ​ក្នុងការព្យាបាល។ ការព្យាបាល​មួយចំនួន​មាន​តម្លៃថ្លៃ ហើយមិនមែនមនុស្ស​គ្រប់រូប​អាចមាន​លទ្ធភាពចំណាយលើវាបាន​នោះទេ។ តែកុំព្រួយ! មង្គលការ មានដំណឹងល្អ គឺបញ្ហា​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប្រើម៉ាស​បិទមុខ​ជាមួយ​នឹងគ្រឿងផ្សំ​ពីធម្មជាតិ ដែលមិន​ធ្វើឲ្យ​រលាកស្បែកឡើយ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រកម្ចាត់​រោមមុខ​ដោយគ្មានការឈឺចាប់៖
គ្រឿងផ្សំចាំបាច់៖
- ម្សៅស្រូវសាលី ១ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ស៊ុតស ១ គ្រាប់
ការណែនាំ៖
អ្នកត្រូវយក​គ្រឿងផ្សំ​ខាងលើទាំងអស់​មកលាយ​បញ្ចូល​គ្នា រួចកូរឲ្យសព្វ​រហូតអ្នក​ទទួលល្បាយ​ខាប់ៗ។ បន្ទាប់មកអ្នកចាប់ផ្ដើម​អនុវត្ត​បិទល្បាយ​នេះនៅលើផ្ទៃមុខ​របស់អ្នក ជា​ពិសេស​នៅលើតំបន់​ដែលអ្នក​ចង់​កម្ចាត់​រោមចេញ ហើយ​ទុកឲ្យ​បាន ១៥ នាទី រហូតដល់​វាស្ងួត។
នៅពេលដែលវាស្ងួត​ហើយ អ្នកអាច​យកវាចេញ​ពីផ្ទៃមុខ​របស់អ្នកបាន ដោយការបក​ឲ្យលឿនបំផុត។ បន្ទាប់​មកលាងសម្អាត​មុខរបស់អ្នក អ្នកនឹង​ពេញចិត្ត​ជាមួយនឹង​លទ្ធផល​របស់​វា។ កុំភ្លេច​ប្រើប្រេងម្សៅ ឬក្រែមដើម្បី​ការកុំឲ្យស្បែក​មានសភាពស្ងួតខ្លាំង​ពេក បន្ទាប់ពី​បកម៉ាស​ល្បាយ​នេះចេញ។ អ្នកអាច​អនុវត្តវិធីនេះជាថ្មីម្ដងទៀតរយៈ​ពេល​មួយ​សប្តាហ៍ក្រោយមក ដើម្បី​ឲ្យប្រាកដថារោម​របស់អ្នក​មិនលេចឡើងវិញ៕
ដោយ៖ Brugn
ប្រភព៖ myilifestyle

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីស្រួលៗ! អាច​កម្ចាត់​រោម​ពុកមាត់ដោយគ្មាន​ការឈឺចាប់