វាយប្រហារ​លើ​សាលា​ហ្វឹកហាត់​ប៉ូលិស​នៅ​លី​ប៊ី​សម្លាប់​មនុស្ស​ជាង​៦០​នាក់

​លី​ប៊ី​៖​មនុស្ស​យ៉ាងហោចណាស់​៦៥​នាក់ បាន​ស្លាប់​នៅក្នុង​ករណី វាយប្រហារ​ដោយ​រថយន្ត​ធន់​ធំ​ផ្ទុក​គ្រាប់បែក បំផ្ទុះ​ទៅលើ​សាលា​ហ្វឹកហាត់​ប៉ូលិស មួយកន្លែង​នៅ​ភាគ​ខាងលិច នៃ​ប្រទេស​លី​ប៊ី ។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​បាន​រាយការណ៍​ថា ទីតាំង​ដែល​កើតហេតុ ស្ថិតនៅ​ប្រមាណ​៦០​គីឡូ​ម៉ែត ពី​ទីក្រុង Misrata។ ករណីនេះត្រូវបានគេល់បណ្តាញ​មក ពី​ក្រុម​រដ្ឋ​អ៊ីស្លាម IS និង ISIL។

លោក បាន គី​មូ​ន ក៏បាន​សម្តែង​នូវ​សមាន​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ ទាំង​អ្នក ស្លាប់ និង របួស ក៏ដូចជា​សម្រាប់ រដ្ឋាភិបាល និង ប្រជាជន​លី​ប៊ី ទាំងអស់​ផងដែរ​៕

វាយប្រហារ​លើ​សាលា​ហ្វឹកហាត់​ប៉ូលិស​នៅ​លី​ប៊ី​សម្លាប់​មនុស្ស​ជាង​៦០​នាក់