អ៊ីរ៉ង់​៖​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នក​វាយប្រហារ​ស្ថានទូត​ខ្លួន​នៅ​យ៉េ​ម៉ែន​

​តេ​អ៊ីរ៉ង់​៖​ប្រទេស​អ៊ីរ៉ង់​បាន​ចោទប្រកាន់​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត​ថា បាន​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ស្ថានទូត​របស់ខ្លួន​ក្នុង​រដ្ឋធានី Sana ប្រទេស​យ៉េ​ម៉ែន ដោយ​ប្រើប្រាស់​គ្រាប់​មី​ស៊ី​ល​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Independent ។​

​យោងតាម​សារព័ត៌មាន​ប្រចាំ​ប្រទេស អ៊ីរ៉ង់ បាន​ឲ្យ​ដឹងថា កម្លាំង​ល្បាត​ស្ថានទូត​ជាច្រើន​នាក់ ត្រូវ​រងរបួស​ដោយសា​រ​ការវាយប្រហារ ដោយ​គ្រាប់​មី​ស៊ី​ល​នេះ​។ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Hossenin Jaber Ansari បាន​លើកឡើងថា​« ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការបំផ្លិចបំផ្លាញ​អគារ និង​ការរង​របួស​រប​ស់បុ​គ្គ​លិ​កនៅ​ស្ថានទូត​អ៊ីរ៉ង់​»​។​

​គួរ​បញ្ជាក់ថា ការចោទប្រកាន់​នេះ​បានធ្វើ​ឡើង ខណៈ​ភាព​តានតឹង​កើតឡើង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​ប្រចាំ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា បន្ទាប់ពី​ការប្រហារជីវិត​អ្នកទោស​៤៧​នាក់ រហូត​ជម្រុញ​ឲ្យ​មានការ​រុករាន​ទៅលើ​ស្ថានទូត​របស់​ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត​នៅក្នុង​រដ្ឋធានី តេ​អ៊ីរ៉ង់​៕

អ៊ីរ៉ង់​៖​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​អ្នក​វាយប្រហារ​ស្ថានទូត​ខ្លួន​នៅ​យ៉េ​ម៉ែន​