Update៖ ព័ត៌មានលម្អិត​ ពីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកក្រគរ ព្រឹកមិញ

ពោធិ៍សាត់៖ សេចក្ដីរាយការណ៍ពីស្នងការ នគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ លោក សារុន ចាន់ធី ឲ្យដឹងថា នៅវេលាម៉ោង ៦និង០០នាទី ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា មានករណីរថយន្តដឹកសាំង បុកជាមួយរថយន្តទួរីស ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឃុំអន្សារចំបក់ ស្រុកក្រគរ បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់។

ប្រភពខាងលើបានប្រាប់ឲ្យដឹងថា «ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តដឹកសឺទែនសាំង របស់ក្រុមហ៊ុន BVM បុកពេញទំហឹងជាមួយរថយន្តទូរីស ដឹកក្រុមគ្រួសារក្នុងគោលបំណង ទៅខេត្តសៀមរាប» ។

ប្រភពដដែលបានបន្តថា «រថយន្តបង្ករបស់ក្រុមហ៊ុន BVM បើកពីលិចទៅកើតចំណែករថយន្ត រងគ្រោះម៉ាកទូរីស បើកបរពីកើតទៅលិច បញ្ច្រាសទិសគ្នាដល់ចំនុចកើតហេតុ រថយន្តដឹកសឺទែនសាំងក៍បានរ៉េ ចង្កូចទៅបុកនិងរថយន្តទូរីស តែម្តងបណ្តាលឱ្យអ្នកជិះក្នុង រថយន្តទូរឺសស្លាប់៥នាក់ របួសធ្ងន់ស្រាល ០៩នាក់ ត្រូវបានបញ្ចូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យ» ។

បើតាមមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា អ្នកស្លាប់និងអ្នករងរបួស គឺរស់នៅម្តុំសាលាលេខ៥ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង រហូតមកទល់ពេលនេះ ទាំងរថយន្តបង្កនិងរថយន្តរងគ្រោះសមត្ថកិច្ច កំពុងស្ទួចយកទៅរក្សាទុក៕ 