គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​

​គ្រោះថ្នាក់​ចរាចរណ៍គួរអោយ​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​‬ នៅវេលា​ម៉ោង ​៦ ​និង​ ២៥ ​នាទី​ព្រឹកថ្ងៃទី​៨ ខែមករា ឆ្នាំ​ ២០១៦ ​នេះ មាន​រថយន្ត​ស៊ីទែន​ដឹក​សាំង បុក​រថយន្ត​ទួរីស   ​(​លក្ខណៈ​គ្រួសារ​ )​ ធ្វើឱ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​ទាំង ២​ គ្រឿង​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ ៥​នាក់របួសធ្ងន់​ ៧​ នាក់ របួសស្រាល​ ១ ​នាក់​ ។​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​

​ពេលនេះ​អ្នក​ដែល​សល់​ពី​ស្លាប់​កំពុង​នាំយកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​​ពេទ្យ​ខេត្តកំពង់ឆ្នាំង និង​ អ្នកខ្លះ​ដឹក​បន្តទៅ​ភ្នំពេញ​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួ​ឲ្យ​រន្ធត់​​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​ ៥ ម្ដុំ​វត្ត​ក្បាលដំរី ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោ​ធ៍​សាត់ ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​

​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​នោះ បាន​ឲ្យ​ដឹងថា ដោយនៅ​ទីនោះ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ផង​នោះ ទើប​ធ្វើអោយ​រថយន្ត​ទាំងពីរ​មើលផ្លូវ​មិនឃើញ ហើយ​ជាន់​ហ្វាំ​ង ទើប​បណ្តាល​ឲ្យ​បុក​គ្នា​តែម្តង ​៕
​សុថា​ត់​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​