សិស្សសាលា​២​នាក់​លង់ទឹក​ស្លាប់ ខណៈ​ទៅលេង​ទឹក​នៅ​តំបន់​ឆ្នេរទន្លេ​នៅ​ខេត្តក្រចេះ​

ខេត្តក្រចេះ​៖ក្មេងស្រីសាលា​២​នាក់បាន​លង់ទឹក​ទន្លេ​ស្លាប់ នៅ​ចំណុច​ចុង​ខ្សាច់​មាត់ទន្លេ ស្ថិតនៅ​ភូមិ​ទី​១ សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ គ្រា​ដែល​ពួកគេ​ទៅ​កម្សាន្ត​ឆ្នេរ​ខ្សាច់​មាត់ទន្លេ នៅ​ម៉ោង​២ និង​០០​នាទី​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៦​។​

​នរគ​បាល​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ក្មេងស្រី​ដែល​លង់ទឹក​ស្លាប់​នោះ ទី​១-​ឈ្មោះ ចេ​ន ទេស​រក្សា និង​ម្នាក់ទៀត​ឈ្មោះ មូល លី​ណា ដែលជា​អ្នក​រស់នៅក្នុង​ភូម​ជាមួយគ្នា​។ អ្នក​ទាំងពីរ​មាន​វ័យ​ជាង​១០​ឆ្នាំ ជា​សិស្ស​រស់នៅ​សង្កាត់រ​ការ​កណ្ដាល ក្រុង​ក្រចេះ ខេត្តក្រចេះ​។ បច្ចុប្បន្ន​សព​ក្មេងស្រី​ទាំងពីរ ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​៕

សិស្សសាលា​២​នាក់​លង់ទឹក​ស្លាប់ ខណៈ​ទៅលេង​ទឹក​នៅ​តំបន់​ឆ្នេរទន្លេ​នៅ​ខេត្តក្រចេះ​
សិស្សសាលា​២​នាក់​លង់ទឹក​ស្លាប់ ខណៈ​ទៅលេង​ទឹក​នៅ​តំបន់​ឆ្នេរទន្លេ​នៅ​ខេត្តក្រចេះ​