Klopp ចង់​ជួយ​ Liverpool ​លើក​ពាន​២ ទោះ​របួស​អស់​១២​នាក់

Klopp ចង់​ជួយ​ Liverpool ​លើក​ពាន​២ ទោះ​របួស​អស់​១២​នាក់

Jurgen Klopp បាន​លើក​​ឡើង​ថា​ក្រុម​ Liverpool របស់​លោក​ ដែល​​កំពុង​តែ​មាន​កីឡាករ​របួស​ដល់​ទៅ​១២​នាក់ ​​នៅ​​តែ​មាន​មហិច្ឆតា​ចង់​លើក​ពាន​ក្នុង​ស្រុក​ Cup ទាំង​២​គឺ​ League Cup និង​ FA Cup នៅ​រដូវ​កាល​នេះ។

 

Klopp ចង់​ជួយ​ Liverpool ​លើក​ពាន​២ ទោះ​របួស​អស់​១២​នាក់

 

ហង្ស​ក្រហម ​សង្ឃឹម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ​បន្ទាប់​ពី​ឈ្នះ​ Stoke City ១-០ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ កាល​ថ្ងៃ​អង្គារ ហើយ​ពួកគេ​​កំពុង​ត្រៀម​ខ្លួន​ប៉ះ​ក្រុម​ Exeter City ​មក​ពី​ League Two  ក្នុង​ការ​ប្រកួត​ FA Cup ជុំ​ទី​៣​យប់​​ថ្ងៃ​សុក្រ​នេះ​ទៀត។

 

Klopp ចង់​ជួយ​ Liverpool ​លើក​ពាន​២ ទោះ​របួស​អស់​១២​នាក់

Coutinho របួស​សរសៃពួរ​ ត្រូវ​អវត្តមាន​ដល់​ខែ​កុម្ភៈ

 

ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​កីឡាករ​វិញ Liverpool សល់​កីឡាករ​ស្ដួចស្ដើង​ណាស់ ​បន្ទាប់​ពី​របួស​​បន្ត​បន្ទាប់​ជា​ហូរហែ និង​សរុប​ដល់​ទៅ​១២​នាក់​ហើយ។ តារា​ឆ្នើម (Key Player)​ Philippe Coutinho ​នឹង​អវត្តមាន​ដល់​ខែ​កុម្ភៈ បន្ទាប់​ពី​របួស​សរសៃពួរ​កាល​ឈ្នះ​ Stoke ដែល​នេះ​ជា​កង្វល់​ធំ​មួយ ​ខណៈ​ដែល​ Liverpool ត្រូវ​ប៉ះ​ Arsenal និង​ Manchester United នៅ​ខែ​មករា​នេះ។

 

រីឯ​កីឡាករ​របួស​សរសៃពួរ​ផ្សេង​ទៀត​មាន​ Jordon Ibe, Dejan Lovren, Daniel Sturridge, Divock Origi, Jordan Rossiter និង Ma​tin Skrtel។ Mamadou Sakho (របួស​ជង្គង់), Joe Gomez (ជង្គង់), Jordan Henderson (កែង​ជើង) និង​ Danny Ings (ជង្គង់) ខណៈ​ដែល​ Kolo Toure ​សង្ស័យ​របួស​សរសៃពួរ​​ផង​ដែរ។

 

Klopp ចង់​ជួយ​ Liverpool ​លើក​ពាន​២ ទោះ​របួស​អស់​១២​នាក់
យ៉ាងណា Klopp នៅ​តែ​​សង្ឃឹម​លើក​ពាន​ទាំង​​២​បាន។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ បាន​និយាយ​ថា៖ “វា​​ពិត​ជា​ការ​ប្រកួត​ធំ…Cup ពិត​ជា​សំខាន់ នៅ​អាល្លឺម៉ង់​ក៏​ដូច​គ្នា។ យើង​នឹង​លេង​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ខ្ញុំ​បាន​ប្រាប់​កីឡាករ​ទាំង​អស់​ថា​ ការ​ប្រកួត​ទាំង​អស់​នេះ​ពិត​ជា​សំខាន់។ កីឡាករ​ទាំង​​អស់​ ពិត​ជា​ចង់​ឈ្នះ​​ពាន​ទាំង​២ League Cup និង​ FA Cup”៕

 

-ចុចអាន៖ រឿង​៧​យ៉ាង ​ដែល​ Klopp គួរ​ផ្លាស់​ប្ដូរ​នៅ​ Liverpool ដើម្បី​បាន​ Top 4

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal | thesun