​រងរបួស​ព្រោះ​និយាយ​ទូរ​សព្ទ​ឮ​ខ្លាំងពេក

​បាត់ដំបង​៖ ករណី​ហិង្សា​មួយ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមករា នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយ​ជនសង្ស័យ​៤​នាក់​បាន​យក​ដំបង​ទៅ​វាយ​បុរស​២​នាក់​ឲ្យ​រងរបួស​។ មូលហេតុ​បណ្តាលមកពី​ជនរងគ្រោះ​បាន​ស្រែក​និយាយ​ទូរ​សព្ទ​ឮ​ខ្លាំងពេក ហើយ​ក្រុម​ជនល្មើស​ស្មានថា ពួកគេ​កំពុង​ជេរ​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។​

​លោក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បានរៀបចំ​កសាង​សំណុំរឿង​ទៅ​តុលាការ​លើ​ករណី​ជនសង្ស័យ​៤​នាក់​ឈ្មោះ យុន ឆៃ​ដេ​ត​, រ៉េត សំអុល​, រ៉េត សំណាង និង​ឃិត សុខា ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា កាលពី​រាត្រី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៥ នៅ​ចំនុច​ទ្វា​ទឹក​ទី​៦ អាង​ភាស ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ទៅលើ​បុរស​២​នាក់​ទៀត​ឈ្មោះ ភី ហល់ និង​ស៊ឹម សិទ្ធ​។​

​តាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ផ្លូវការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ភី ហល់ និង​ស៊ឹម សិទ្ធ បាន​រងរបួស​ស្រាល​។ លោក​អធិការ ឡុង យោធា​វីរៈ បានបញ្ជាក់​ពី​មូល​ហេតុថា បណ្តាលមកពី ជនរងគ្រោះ​ឈរ​និយាយ​ទូរស័ព្ទ​ឮៗ ខណៈពេល​ជនសង្ស័យ​ជិះ​ម៉ូតូ មកដល់​ស្មានថា​ស្រែកជេរ​ពួកគេ ក៏​នាំគ្នា​វ៉ៃ​ជនរងគ្រោះ​តែម្ដង​៕

ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​